World Cup qualifiers: កីឡាករ Aaron Ramsey និងកីឡាករ Jonny Williams នឹងអវត្តមានក្នុងក្រុមជម្រើសជាតិ វែលស៍

កីឡាករ Aaron Ramsey និងកីឡាករ Jonny Williams នឹងអវត្តមានក្នុងជម្រើសជាតិ វែលស៍ សម្រាប់ការប្រកួតជម្រុះពានរង្វាន់ 2018 World Cup qualifier ជាមួយក្រុម Moldova នៅថ្ងៃទី ៥ កញ្ញា។

ខ្សែបម្រើកណ្តាលរបស់ក្លឹប Arsenal កីឡាករ Ramsey ត្រូវទទួលរងរបួស hamstring ខណៈកីឡាករ Williams មានរបួសជង្គង់ក្នុងការប្រកួតជាមួយក្លឹប Crystal Palace។

លោក Chris Coleman បាននិយាយថា៖ “នៅពេលមានកីឡាករល្អដូចកីឡាករ Aaron នៅពេលដែលគ្មានកីឡាកររូបនេះក្នុងក្រុមនោះយើងនឹងឃើញពីស្ថានភាពក្រុមទាំងមូល។ កីឡាកររូបនេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុម នេះជាបាត់បង់មួយរបស់ក្រុម។ ចំណែកឯកីឡាករ Jonny ក៏ដូចគ្នាផងដែរ ខ្ញុំបានឃើញថាការការពាររបស់កីឡាកររូបនេះ។ កីឡាកររូបនេះគឺសំខាន់សម្រាប់តំបន់ការពាររបស់យើង។”

ទោះបីជាអវត្តមានកីឡាករសំខាន់ពីររូបនេះតែយើងបានឃើញកីឡាករមួយចំនួនបានត្រលប់មកក្រុមជម្រើសជាតិដែលក្នុងនោះរួមមានកីឡាករដែលមក Cardiff ខ្សែបម្រើកណ្តាល Emyr Huws, Leicester ខ្សែប្រយុទ្ធ Tom Lawrence និងខ្សែការពាររបស់ក្លឹប Newcastle កីឡាករ Paul Dummett ដែលអវត្តមានក្នុងបញ្ជីឈ្មោះក្នុងការប្រកួត Euro 2016៕

_90898411_gettyimages-544144662

 

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ