ភ្នំពេញក្រោនរៀបចំឡានក្រុងសម្រាប់អ្នកគាំទ្ររបស់ខ្លួន

ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងរៀបចំរថយន្តក្រុងដើម្បីជូនអ្នកគាំទ្រទៅមើលផ្ទាល់ដល់កីឡដ្ឋានស្វាយរៀងសម្រាប់ការប្រកួត Metfone C-League ទល់នឹងស្វាយរៀង នៅថ្ងៃពុធ ទី៥ ខែសីហា (ម៉ោង៦ល្ងាច) ។
សម្រាប់ការចូលរួមលោកអ្នកត្រូវចំណាយ ៥ដុល្លារ ដែលនឹងទទួលបានការធ្វើដំណើរទាំងទៅ ទាំងមក សំបុត្រចូលទស្សនា និងទឹកសម្រាប់ញ៉ាំ។ រថយន្តក្រុងសម្រាប់អ្នកគាំទ្រ នឹងចេញពីកីឡដ្ឋាន RSN នៅម៉ោង២រសៀល និងទៅយកអ្នកគាំទ្រនៅម៉ោង ២:៣០នាទីនៅកីឡដ្ឋានជាតិអូឡាំពិក។ រថយន្តក្រុងនឹងចេញពីស្វាយរៀង ត្រលប់មកភ្នំពេញវិញ នៅម៉ោង៨:៣០នាទីយប់ ហើយរំពឹងថានឹងដល់ម៉ោង ១០:៤៥នាទីយប់។ដោយដាក់អ្នកគាំទ្រនៅកីឡដ្ឋានជាតិអូឡាំពិក មុនទៅកីឡដ្ឋាន RSN។
សម្រាប់ការកក់សំបុត្រ គឺតាមរយៈលេខទូរសព្ទ ០១០ ៨៧៣ ៤៦១។

11754299_1071092799584910_4345522443399659343_n

11140228_1071092779584912_4021848101588609243_n

អត្ថបទ/រូបភាព៖ PPCFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ