ក្រសួងអប់រំ នឹងរៀបចំពិធីអបអរក្រុមប៉េតង់ដែលឈ្នះមេដាយនៅឡាវ

ភ្នំពេញ៖ នាវេលាម៉ោង ១០:២០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នេះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានដឹកនាំកិច្ចប្រជុំមួយជាមួយប្រតិភូកីឡាប៊ូល និងប៉េតង់កម្ពុជា ក្នុងគោលបំណងដើម្បីត្រៀមរៀបចំពិធីប្រកាសទទួលស្គាល់ជ័យលាភីនៃការប្រកួតប៉េតង់ជើងឯកអាសុីអាគ្នេយ៍លើកទី៣ ឬ  The 3rd SEAPA Petanque Championship 2016 ដែលបានប្រព្រឹត្តទៅនៅក្នុង ប្រទេសឡាវកាលពីពេលថ្មីៗនេះ។

14086204_886558604781690_2873772783227213840_o

គួរបញ្ជាក់ថា ក្រុមអត្តពលិកកម្ពុជាដែលបានវិលត្រលប់មកដល់មាតុប្រទេសវិញកាលពីថ្ងៃអាទិត្យកន្លងទៅដោយបាននាំមកជាមួយនូវមេដាយចំនួន ១៦គ្រឿងដោយរួមមានមេដាយមាសចំនួន ០៥គ្រឿង មេដាយប្រាក់ចំនួន ០៥គ្រឿង និងមេដាយសំរិទ្ធចំនួន០៦គ្រឿងផងដែរ៕

14115498_884749444962606_5435906615733066138_o

ប្រភព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ