អ៊ិន សុដាវីដ៖ ខ្ញុំនឹងបន្ដថ្នាក់បរិញ្ញាបត្រ ដើម្បីពង្រឹងអង់គ្លេស និងសម្រេចមហិច្ឆតាក្លាយជាកីឡាករអាជីព!

ភ្នំពេញ៖ ស្របពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០១៥-២០១៦ បានបញ្ចប់ជាស្ថាពររួចមក កីឡាករយុវជននៃក្លឹបភ្នំពេញក្រោន អ៊ិន សុដាវីដ ដែលជាបេក្ខជនប្រឡងម្នាក់ក្នុងមណ្ឌលវិទ្យាល័យឥន្ទ្រទេវីបានបង្ហាញពីក្ដីសង្ឃឹមច្រើនក្នុងការប្រឡងជាប់ហើយថែមទាំងបានបង្ហើបពីផែនការរៀនបន្ដថ្នាក់បរិញ្ញាបត្រដោយពង្រឹងលើជំនាញភាសាអង់គ្លេសដើម្បីសម្រេចបំណងចង់ក្លាយជាកីឡាករអាជីព និងមានកេរ្ដិ៍ល្បីល្បាញនាថ្ងៃអនាគតទៀតផង ។

12899439_1062554407137088_855566161_o

យុវជនវ័យ ១៨ឆ្នាំរូបនេះ បានឲ្យគេហទំព័រ Camsports ដឹងថា ថ្វីត្បិតការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងអប់រំបន្ដការរឹតបន្ដឹងប៉ុន្ដែសិស្សម្នាក់ៗ ធ្វើបានច្រើនហើយរូបគេផ្ទាល់ក៏មានសង្ឃឹមច្រើនក្នុងការប្រឡងនេះដែរ ប៉ុន្ដែរឿងទទួលបាននិទ្ទេសល្អ ឬមិនល្អ គឺមិនទាន់ដឹងនោះទេ ត្រូវរង់ចាំមើលអត្រាកំណែសិន ។ ប៉ុន្ដែក្នុងនាមជាកីឡាករនៃក្លឹបអាជីពម្នាក់ ខ្លួនពិតជាសប្បាយចិត្តដែលមានឱកាសបានលេងបាល់ទាត់ហើយ ថែមទាំងឈានមកដល់ការប្រឡងថ្នាក់ជាតិនេះទៀត ។

12903720_1062554410470421_1885841836_o

ទន្ទឹមជាមួយការមានសង្ឃឹមប្រឡងជាប់នេះ កីឡាករដ៏សំខាន់មួយរូបនៃក្លឹបភ្នំពេញក្រោន និងកំពុងធ្វើតេស្ដសមត្ថភាពជាមួយក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF U-19 Championship 2016 នៅវៀតណាមរូបនេះ បានប្ដេជ្ញាចិត្តថា គេនឹងបន្ដការសិក្សានៅថ្នាក់បរិញ្ញាបត្របន្ថែមទៀតដើម្បីពង្រឹងចំណេះដឹងទូទៅ ប៉ុន្ដែគេមិនបោះបង់កីឡាបាល់ទាត់ឡើយ ព្រោះបាល់ទាត់ គឺអាជីពមួយដែលគេស្រលាញ់និងចង់កសាងកេរ្ដិ៍ឈ្មោះនាថ្ងៃអនាគត ។

12894489_1062554447137084_808027656_o

អ៊ិន សុដាវីដ និយាយថា៖ «ទោះខ្ញុំស្រលាញ់បាល់ ប៉ុន្ដែខ្ញុំមិនភ្លេចរៀននោះទេ តែរៀនចប់ ក៏ខ្ញុំមិនភ្លេចបាល់ដែរ ។ ទោះយ៉ាងណាខ្ញុំនឹងពង្រឹងមុខវិជ្ជាទាំងពីរ ដែលខ្ញុំខំរៀនតាំងពីតូច ដល់ធំហ្នឹង ខ្ញុំនឹងព្យាយាមរៀនសូត្រ និងបែកចែកពេលវេលាលេងបាល់ដូចគ្នា…។ តែយ៉ាងណាមហិច្ឆតារបស់ខ្ញុំ គឺចង់ក្លាយជាកីឡាករអាជីព និងមានកេរ្ដិ៍ឈ្មោះល្បីល្បាញនាពេលអនាគត ហើយដើម្បីសម្រេចបំណងនេះ ខ្ញុំនឹងបន្ដការសិក្សាថ្នាក់ឧត្តមសិក្សាសិនដើម្បីពង្រឹងជំនាញភាសាអង់គ្លេសរបស់ខ្លួនឲ្យបានកាន់តែល្អ…» ។

12670664_848128955314702_1217516793610214745_n

ជុំវិញការតាំងចិត្ត និងសម្រេចិត្តបែបនេះ កីឡាករកំពុងមានប្រជាប្រិយភាពវ័យក្មេងរូបនេះ បានបញ្ជាក់ថា ពុំមានការការជំទាស់ពីឪពុកម្ដាយនោះទេ ព្រោះពួកគាត់ជឿជាក់លើការសម្រេចចិត្តរបស់ខ្លួន ដែលជាមនុស្សពេញវ័យ ។ ប៉ុន្ដែយ៉ាងណាខ្លួននឹងជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីឆ្ពោះទៅដល់គោលដៅ ដែលខ្លួនចង់បាន និងធ្វើឲ្យឪពុកម្ដាយរបស់ខ្លួនសប្បាយចិត្តនឹងទទួលយក ៕

1972343_599495923511341_2150605714583500233_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ