អ្នកចាំទី Claudio Bravo មកដល់ក្លឹប Manchester City ដើម្បីធ្វើតេស្តសុខភាព

អ្នកចាំទីក្លឹប Barcelona កីឡាករ Claudio Bravo បានមកដល់ក្លឹប Manchester City ដើម្បីធ្វើតេស្តសុខភាពនិងចុះកុងត្រាប្រសិនជាគ្មាបញ្ហា។

អ្នកចាំទីជម្រើសជាតិ ឈីលី វ័យ ៣៣ ឆ្នាំរូបនេះបានធ្វើដំណើរមកកាន់ទីក្រុង Manchester ហើយ។ អ្នកចាត់ការទូទៅក្លឹបលោក Guardiola បាននិយាយថា៖ “ខ្ញុំមិនអាចបដិសេធអ្វីដែលអ្នកទាំងអស់ដឹងនោះទេ។ អ្វីដែលមិនទានសម្រេចចុងក្រោយនោះទេ ដូចនេះខ្ញុំនឹងផ្តល់ចម្លើយពីកីឡាករនៅពេលក្រោយ។”

អ្នកចាំទី Joe Hart ដែលមិនទាន់បានបង្ហាញខ្លួនឲ្យក្លឹប Manchester City នៅរដូវកាលនេះនឹងបង្ហាញខ្លួនឲ្យក្រុមក្នុងការប្រកួតជម្រុះជើងទី២ Champions League ជាំមួយក្លឹប Steaua Bucharest៕

Claudio Bravo

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ