ដំណឹងល្អ! ខ្សែប្រយុទ្ធ Booysen Shane នឹងមកដល់កម្ពុជានារសៀលនេះ!

ភ្នំពេញ៖ ដំណឹងល្អសម្រាប់អ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ចំពោះដំណើរវិលត្រឡប់មកកម្ពុជាសាជាថ្មីរបស់ខ្សែប្រយុទ្ធឆ្នើម Shane Booysen បន្ទាប់ពីគេចំណាយពេល ៥ខែសម្រាកព្យាបាលរបួសនៅស្រុកកំណើត នៃតំបន់ Cape Town អាហ្រ្វិកខាងត្បូង។ នេះបើយោងតាមប្រភពព័ត៌មានលើទំព័រហ្វេកប៊ុកផ្លូវការរបស់ក្លឹបភ្នំពេញក្រោន ជូនដំណឹងកាលពីម្សិលមិញ ។ប្រភពព័ត៌មាននេះបានបញ្ជាក់ថា Shane Booysen អាចនឹងធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ នាវេលាម៉ោង ៣រសៀលថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៦នេះ ។ ជាមួយនឹងដំណឹងល្អនេះដែរ គឺស្របពេលក្លឹបភ្នំពេញក្រោន ត្រូវប្រកួតបញ្ចប់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាលថ្មី នាល្ងាចនេះជាមួយនឹងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ។

_____________________________________booysen_shane____________________________________________________

គួររំលឹកថា កីឡាករឆ្នើម និងជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹបភ្នំពេញក្រោនរូបនេះ បានរងរបួសកាលពីដើមរដូវកាលក្នុងជំនួបជាមួយក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ ជាហេតុនាំឱ្យរូបគេមិនអាចចូលរួមជាមួយមិត្តរួមក្រុមរបស់ខ្លួនដើម្បីការពារតំណែងជើងឯកឆ្នាំចាស់បាននោះទេ ។ មិនត្រឹមតែប៉ុណ្ណោះកីឡាកររូបនេះក៏បានចាកចេញពីប្រទេសកម្ពុជានាពេលក្រោយមកទៀត ដើម្បីទទួលការព្យាបាល ក៏ដូចជាវះកាត់ជង្គង់របស់ខ្លួននៅឯស្រុកកំណើតផងដែរ។

1483006_1572956929696875_6900113732488986076_n

ដំណើរវិលត្រលប់របស់កីឡាករមាឌល្អិត និងជាអតីតសមាជិកក្រុម Cambodian All Stars រូបនេះ គឺជាក្តីរីករាយមួយចំពោះក្រុមអ្នកគាំទ្រ ដែលបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែមកហើយបើទោះបីជាឱកាសក្នុងការពារតំណែងជើងឯករបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានរសាត់ទៅបាត់ហើយក៏ដោយក៏ពួកគេនៅតែមានក្តីសង្ឃឹមថាកីឡាករ Shane Booysenនឹងអាចបង្ហាញខ្លួនជាមួយនឹងទម្រង់លេងដ៏ល្អដូចរដូវកាលមុនដើម្បីដណ្តើមជ័យជម្នះឱ្យក្លឹបជើងឯក ៦ សម័យកាលនេះជាក់ជាមិនខាន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ