MCL ល្ងាចនេះ បឹងកេតអង្គរត្រូវរក្សាការមិនដែលចាញ់ ស្របពេលវេស្ទើន ចាំបាច់ការពារតំណែង ក្រែងទ័ពយកជំនួស

ការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ នេះ ឈានចូលមកដល់សប្តាហ៍ទី៧ហើយ ដោយក្នុងថ្ងៃនេះមានការប្រកួត ៣គូ នៅទីកន្លែងផ្សេងគ្នា ដោយគូទី១ បឹងកេតអង្គរ បើកកីឡដ្ឋានស្តាតចាស់ ទទួលស្វាគមន៍ក្លឹបណាហ្គាវើល នារសៀលម៉ោង៣:៣០នាទី ក្នុងជំនួបនេះសំខាន់សម្រាប់បឹងកេតអង្គរ ដើម្បីការពារការមិនដែលស្គាល់ពាក្យថា”ចាញ់” តាំងពីចាប់ផ្តើមលីកឆ្នាំនេះមក ព្រោះថាខ្លួនមានពិន្ទុស្មើគ្នាជាមួួយភ្នំពេញក្រោន តែមានគ្រាប់បាល់ច្រើនជាង៥គ្រាប់ ដូច្នេះការប្រកួតនេះខ្លួនចាំបាច់ត្រូវយកឈ្នះជាដាច់ខាត ទើបអាចរក្សាតំណែងកំពូលតារាងបានតទៅទៀត។ មួយវិញទៀត គូប្រជែងរបស់ខ្លួនក្នុងតារាងពិន្ទុភ្នំពេញក្រោន ក៏នឹងត្រូវជួបនឹងក្រុមគីរីវង្សសុខសែនជ័យ នៅថ្ងៃស្អែកដោយរង់ចាំលទ្ធផលរបស់គូមួយនេះទៀត ពីព្រោះថាបឹងកេតអង្គរ មានគ្រាប់បាល់ច្រើនដោយសារឈ្នះគីរីវង្សសុខសែនជ័យ ដោយលទ្ធផល ១២-២ ចុះជាមួយក្លឹបខ្លាំងភ្នំពេញក្រោន។

50
បឹងកេតអង្គរ(ស) អំឡុងការប្រកួតជាមួយភ្នំពេញក្រោន

ចំណែកមួយគូទៀត វេស្ទើន ត្រូវការជ័យជម្នះដើម្បីការពារតំណែងលេខ៣ក្នុងតារាងពិន្ទុប្រចាំសប្តាហ៍ទី៧នេះ ដែលខ្លួនត្រូវជួបជាមួយនឹងក្រុមស៊ីម៉ាក់ នៅកីឡដ្ឋានរបស់ខ្លួន នាវេលាម៉ោង៣:៣០នាទី។ តើវេស្ទើនអាចរកជ័យជម្នះ ដើម្បីរក្សាតំណែងរបស់ខ្លួនបានដែររឺទេ?

5
វេស្ទើន(ស) អំឡុងការប្រកួតជាមួយបៀលប្រាយយួូណាយធីត

បែរមកមួយគូឯណេះវិញ ក្លឹបក្រសួងការពារជាតិ ប្រកួតជាមួយក្លឹបបៀលប្រាយយូណាយធីត នៅមជ្ឈមណ្ឌលជាតិបាល់ទាត់បាទី ការប្រកួតនេះពិតជាសំខាន់សម្រាប់ក្រសួងការពារជាតិ ព្រោះថាខ្លួនឈរនៅលេខរៀងទី៤នៃតារាងពិន្ទុប្រចាំសប្តាហ៍ទី៧ តាមពីក្រោយក្រុមវេស្ទើន ដោយចាញ់គ្រាប់បាល់វេស្ទើន ១គ្រាប់។ ដូចនេះប្រសិនបើក្រសួងការពារជាតិអាចយកឈ្នះ ក្លឹបបៀលប្រាយយូណាយធីត ដោយគ្រាប់បាល់ច្រើននោះ អាចនឹងហក់ឡើងឈរនៅលេខ៣ ជំនួសវេស្ទើនក្នុងតារាងពិន្ទុ។ ប៉ុន្តែយ៉ាងណាមិញ គ្រាប់បាល់មូល តើនឹងមានអ្វីប្រែប្រួលសម្រាប់ការប្រកួតនាល្ងាចនេះ? រង់ចាំទស្សនាទាំងអស់គ្នា!

1
ក្រសួងការពារជាតិ(ខៀវ) អំឡុងការប្រកួតជាមួយភ្នំពេញក្រោន

អត្ថបទ/រូបភាព៖ បារាំង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ