AFC Cup៖ ណាហ្គាបានត្រឹម ១ពិន្ទ ខណៈអ្នកចាំទីទទួលបានកាតក្រហម

ភ្នំពេញ៖ លទ្ធផលក្នុងជំនួបបើកឆាកពូលB នៃការប្រកួតជម្រុះពានរង្វាន់ជើងឯកអាស៊ី AFC Cup 2017 របស់ក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជា គឺក្រុមណាហ្គាវើល បានត្រឹមស្មើគ្នាជាមួយក្រុមជើងឯកនេប៉ាល់ Three Star Club ដោយលទ្ធផល ១-១ នៅកីឡដ្ឋាន Football Centre MFF នៃទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ខណៈអ្នកចាំទីណាហ្គាវើល កីឡាករ យុគ អារី បានទទួលកាតក្រហមទាំងគួរឲ្យសោកស្តាយនៅក្នុងការប្រកួតទី១នេះ ។

13987626_594252584080696_719108024955418229_o

នៅតង់ទី១ ក្រុមណាហ្គាវើល បានរកគ្រាប់បាល់នាំមុខ ១-០ លើក្រុម Three Star Club ត្រឹមនាទីទី២៨ ដែលធ្វើសម្រេចដោយកីឡាករ ញឹម សុវណ្ណារ៉ា បន្ទាប់ពីទទួលបាល់ជ្រុងពីកីឡាករ ឃឹម បូរី ។ ចូលតង់ទី២ ណាហ្គាវើល នៅតែបន្ដការដាក់សម្ពាធលើគូប្រកួតតែគ្មានឱកាសរកគ្រាប់បាល់បន្ថែម ផ្ទុយទៅវិញ នៅចុងម៉ោងកីឡាករ Ajayi Martin Kayode បានវាយបកជួយក្រុម Three Star Club តាមស្មើ ១-១ ។ ទន្ទឹមជាមួយគ្នានោះអ្នកចាំទី យុគ អារី បានតវ៉ាជាមួយអាជ្ញាកណ្ដាលព្រោះគេមិនទទួលស្គាល់គ្រាប់បាល់តាមស្មើរបស់ក្រុមនេប៉ាល់នោះឡើយ ។

V_497413799

ប៉ុន្ដែសំណាងអាក្រក់អាជ្ញាកណ្ដាលបានត្រឹមពិន័យកាតលឿងកីឡាករម្នាក់នៃក្រុម Three Star Club តែសម្រាប់ការតវ៉ារបស់ យុគ អារី គឺមិនត្រឹមមិនទទួលបានផលនោះទេ ថែមទាំងទទួលបានកាតក្រហមទៀតផង ដែលធ្វើឲ្យសមាជិកក្រុមណាហ្គាវើល នៅសល់ ១០នាក់ដើម្បីបន្ដការប្រកួតប្រមាណ ៥នាទីចុងក្រោយ តែក្រុមទាំងពីរមិនអាចស្វែងរកគ្រាប់បាល់បន្ថែមរៀងៗខ្លួន ធ្វើឲ្យចប់ការប្រកួតស្មើគ្នា ១-១តែម្ដង ។

Three Star Club players celebrate after scoring a goal against Tribhuvan Army Club during their friendly match at the ANFA Complex grounds in Lalitpur on Sunday, August 7, 2016. Photo: THT

Three Star Club players celebrate after scoring a goal against Tribhuvan Army Club during their friendly match at the ANFA Complex grounds in Lalitpur on Sunday, August 7, 2016. Photo: THT

ជាមួយនឹងការចែកគ្មានម្នាក់ ១ពិន្ទុនេះ បានធ្វើឲ្យក្រុម Three Star Club បន្ដឈរកំពូលតារាង និងមាន ៤ពិន្ទុខណៈក្រុមណាហ្គាវើលមាន ១ពិន្ទុឈរលេខ២ ។ ប៉ុន្ដែការប្រកួតកាត់សេចក្ដីចុងក្រោយ គឺរង់ចាំជំនួបរវាងក្រុមណាហ្គាវើល និងក្រុម Erchim FC របស់ម្ចាស់ផ្ទះម៉ុងហ្គោលី នៅថ្ងៃទី២៥ ខែសីហាមុខនេះ ដោយក្រុមណាហ្គាវើលដាច់ខាតត្រូវទម្លុះសំណាញ់ទីក្រុមម្ចាស់ផ្ទះនេះយ៉ាងហោចណាស់លើសពី ២គ្រាប់ទើបមានសំណាងអាចទម្លាក់ក្រុម Three Star Club ដើម្បីឡើងទៅជុំបន្ទាប់នៃពាន AFC Cup 2017 នេះបាន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ