ក្លឹប Wolves ទិញខ្សែការពារ Manchester Utd និងកីឡាករ Ola John របស់ក្លឹប Benfica

ក្លឹប Wolverhampton Wanderers បានចុះកុងត្រាទិញខ្សែការពាររបស់ក្លឹប Manchester United កីឡាករ Cameron Borthwick-Jackson និងកីឡាកររបស់ក្លឹប Benfica ខ្សែប្រយុទ្ធ Ola John ក្នុងកុងត្រាខ្ចីជើង។

កីឡាករ Borthwick-Jackson វ័យ ១៩ ឆ្នាំចាប់ផ្តើមអាជីពរបស់ខ្លួននៅក្លឹប Manchester United ហើយបានបង្ហាញខ្លួនឲ្យក្រុមឈុតធំបាន ១៤ ប្រកួត។ កីឡាកររូបនេះក៏បានបង្ហាញខ្លួនឲ្យក្លឹប Manchester United កាលពីរដូវកាលមុនផងដែរ។

ខ្សែប្រយុទ្ធសញ្ជាតិ ហូឡង់ John វ័យ ២៤ ឆ្នាំដែលបានលេងនៅក្លឹប Benfica រូបនេះសម្រេចមកលេងនៅក្លឹប Wolves ក្នុងកុងត្រាខ្ចីឃើងនារដូវកាលនេះ។ កីឡាកររូបនេះក៏ធ្លាប់លេងឲ្យក្លឹបនៅ German Bundesliga គឹក្លឹប Hamburg នៅឆ្នាំ ២០១៤ ផងដែរ៕

_90877564_john

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ