Tyler Blackett: ខ្សែការពាររបស់ក្លឹប Manchester United ផ្ទេរទៅក្លឹប Reading

ក្លឹប Reading បានចុះកុងត្រាជាមួយខ្សែការពាររបស់ក្លឹប Manchester United កីឡាករ Tyler Blackett ក្នុងកុងត្រារយៈពេល ៣ ឆ្នាំ។

កីឡាករវ័យ ២២ ឆ្នាំបានបង្ហាញខ្លួនឲ្យក្លឹប United ក្រោមការដឹកនាំរបស់លោក Louis van Gaal កាលពីខែសីហា ២០១៤ ក្នុងការប្រកួតជាមួយក្លឹប Swansea។

កីឡាកររូបនេះបានចំណាយពេល ៦ ខែក្នុងកុងត្រាខ្ចីជើងនៅក្លឹប Celtic កាលពីរដូវកាលមុន ដោយបង្ហាញខ្លួនបាន ៨ ប្រកួតផងដែរ។

កីឡាករ Blackett បានក្លាយជាកីឡាករទី ១១ ដែលក្លឹប Reading បានទិញនៅក្នុងរដូវកាលនេះបន្ទាប់ពីកីឡាករ Liam Moore ក៏បានផ្ទេរពីក្លឹប Leicester City មកក្លឹបនេះផងដែរ៕

Tyler Blackett

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ