ក្រុមអត្តពលិកកម្ពុជានឹងចាកចេញពីប្រេសុីលត្រលប់មកមាតុភូមិវិញនៅថ្ងៃព្រហស្បតិ៍នេះ

រីយ៉ូ៖ ក្រុមកីឡាករ កីឡាការិនីទាំង ៤ ប្រភេទកីឡាដែលបានចេញទៅប្រកួតនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលនោះនឹងវិលត្រលប់ មកកាន់មាតុភូមិវិញនាថ្ងៃទី២៥ ខែសីហា សប្ដាហ៍នេះ វេលាម៉ោង ៦:៣០នាទីយប់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

13887051_1060186907402003_2315930784332277244_n

កីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូនេះ កម្ពុជាពុំទទួលបានមេដាយត្រលប់មកវិញឡើយ ប៉ុន្តែក្រុមអត្តពលិកទាំងអស់បានទទួលនូវបទពិសោធន៍ក៏ដូចជាបច្ចេកទេសល្អៗពីព្រឹត្តិការណ៍នោះ ខណៈពួកគេបានព្យាយាមយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងជាមួយអត្តពលិកនៃបណ្ដាប្រទេសជាង ២០០ ផ្សេងទៀតនៅជុំវិញពិភពលោក។

13782132_1049676608453033_5135287136758033831_n

លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ការចាញ់ឈ្នះគឺជារឿង ធម្មតានោះទេ ព្រោះនេះជាកីឡាហើយពួកគេបានធ្វើការព្យាយាមអស់ពីសមត្ថភាពហើយ ដោយទទួលបានលទ្ធផលល្អទាំងបច្ចេកទេស និង បទពិសោធន៍ជាច្រើនពីការប្រកួតនោះ ព្រោះរយៈពេលដែលពួកគេហ្វឹកហាត់ត្រៀមប្រកួតនោះ ក្រុមកីឡាករ កីឡាការិនី ទាំងអស់ សុទ្ធតែបានធ្វើការហ្វឹកហាត់សមយកបច្ចេកទេសពីអត្តពលិកផ្សេងនៃបណ្ដាលប្រទេសជាច្រើនផងដែរ។ ជាក់ស្ដែងដូចអត្តពលិក២រូប របស់កម្ពុជាផ្នែកកីឡារត់ម៉ារ៉ាតុង ៤២គីឡូម៉ែត្រ ដែលមានកីឡាករ ខ្មែរដើមកំណើតជប៉ុនដែលមានរហស្សនាមថា ឆ្មា ជាដើមបានប្រើថិរវេលា ២:៤៥:៥៥  ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៣៩ ក្នុងចំណោមកីឡាករ ១៥៥ប្រទេសដោយមិនបានបោះបង់ការប្រកួតឡើយ ខណៈដែលអត្តពលិក ១៥ ប្រទេសផ្សេងទៀតបានបោះបង់ការប្រកួតនៅពាក់កណ្ដាលទីនោះ។ ឯកីឡាការិនី លី ណារី វិញបានថិរវេលា ២:៤៥:៥៥  ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៣៩ ក្នុងចំពោមកីឡាការិនី ១៥៥ប្រទេសស្របពេល ២០ប្រទេសទៀត បានបោះបង់ចោលការប្រកួតដូចគ្នា។ ចំណែកឯកីឡាការិនីហែលទឹក ហែម ថុន វិទីនីទោះមិនអាចឈានទៅដល់វគ្គ១៦នាក់ចុងក្រោយលើវិញ្ញាសា ៥០ម៉ែត្រនារីប៉ុន្តែនាងបានបំបែកកំណត់ត្រាហែលទឹកក្នុងថិរវេលា ២៩វិនាទី ៣៧ ខណៈលទ្ធផល កាលពីអូឡាំពិកក្រុងឡុងដ៍ ឆ្នាំ២០១២ ធ្វើបាន៣០វិនាទី ៤៤នោះ។ ក្រៅពីនេះ កីឡាករហែលទឹក ពូ សុវិជ្ជា កីឡាការិនីចំបាប់ ចូវ សុធារ៉ា និងកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ីក៍សុទ្ធសឹងទទួលបាននូវបច្ចេកទេសល្អៗត្រលប់មិកវិញផងដែរ»៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ