ក្លឹប Buriram ចែកផ្លូវជាមួយលោកគ្រូ Afshin Ghotbi 

ក្លឹប Buriram United បានសម្រេចចែកផ្លូវជាមួយនឹងលោកគ្រូបង្គោល Afshin Ghotbi ក្រោមចូលដឹកនាំក្លឹបនៅខែ ឧសភា កន្លងទៅ។

ទោះបីជាក្លឹប Buriram បានយកឈ្នះលើក្លឹប Army United កាលពីចុងសប្តាហ៍ក៏ពិត ប៉ុន្តែក្លឹបបានសម្រេចផ្តាច់កុងត្រាជាមួយលោកគ្រូបង្គោលបច្ចុប្បន្ន Afshin Ghotbi ហើយ។ ក្លឹប Buriram កំពុងតែស្វែងរកគ្រូបង្គោលថ្មីក្នុងរយៈពេល ៣ សប្តាហ៍ដែលលីកកំពូលនៃប្រទេសថៃ សម្រាកដើម្បីទុកឱកាសឲ្យកីឡាករបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិ។

គួរបញ្ជាក់ផងដែរថា គ្រូបង្គោលវ័យ ៥២ ឆ្នាំរូបនេះបានចូលកាន់ដំណែងនៅក្លឹប Buriram United កាលពីខែ ឧសភា ២០១៦ កន្លងទៅ ដើម្បីធានាបានថាក្លឹបទទួលបានកៅអីក្នុងការប្រកួត AFC។ កំណត់ត្រារបស់លោកក្នុងការដឹកនាំក្លឹប Buriram គឺ ឈ្នះ ១២ ដង ស្មើ ៧ ដង និង ចាញ់ ៣ ប្រកួតក្នុងការប្រកួតទាំងអស់៕

14040034_1622600941364867_5415260343206448513_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ