AFC Cup៖ ល្ងាចនេះណាហ្គា យ៉ាងហោចឈ្នះ ឬស្មើ Three Star ទើបមានសង្ឃឹមឡើងវគ្គបន្ដ

ភ្នំពេញ៖ ក្រុមណាហ្គាវើល របស់កម្ពុជា នឹងប្រកួតបើកឆាកវគ្គជម្រុះពានរង្វាន់ AFC Cup 2017 ក្នុងពូលB នាវេលាម៉ោង ៤ល្ងាចនេះដោយត្រូវជួបក្រុមជើងឯកលីគកំពូលនៃប្រទេសនេប៉ាល់ Three Star Club នៅលើទឹកដីម្ចាស់ផ្ទះម៉ុងហ្គោលីប៉ុន្ដែនេះជាការប្រកួតដ៏សំខាន់ ព្រោះយ៉ាងហោចណាស់ក៏ក្រុមណាហ្គាវើល ត្រូវការឈ្នះ ឬក៏ស្មើដែរទើបមានសង្ឃឹមអាចប្រជែងកៅអីជុំបន្ទាប់នៃពានរង្វាន់ដ៏ធំប្រចាំទ្វីបអាស៊ីនេះបាន ។

SKL_8528

គួរបញ្ជាក់ថា ក្នុងពូលB ដែលត្រូវប្រកួតប្រជែងដណ្ដើមកៅអីជុំបន្ទាប់នៃពាន AFC Cup 2017 គឺមានតែ ៣ក្រុមប៉ុណ្ណោះ រួមមានក្រុម Erchim FC របស់ម្ចាស់ផ្ទះម៉ុងហ្គោលី, ក្រុម Three Star Club និងក្រុមណាហ្គាវើល តំណាងឲ្យប្រទេសកម្ពុជា ប៉ុន្ដែក្រុម Three Star Club បានយកឈ្នះក្រុម Erchim FC មួយប្រកួតមកហើយ ដែលធ្វើឲ្យក្រុមតំណាងប្រទេសនេប៉ាល់នេះ មាន ៣ពិន្ទុឈរកំពូលតារាង ហើយត្រូវការឈ្នះតែ ១ប្រកួតទៀតប៉ុណ្ណោះ នឹងឡើងដោយស្វ័យប្រវត្តិតែម្ដង ។

14068347_595091907330097_7398297518613292012_o

អាស្រ័យហេតុនេះ នៅក្នុងជំនួបជាមួយក្រុម Three Star Club ល្ងាចនេះ គឺក្រុមណាហ្គាវើល ត្រូវការឈ្នះ ឬក៏ស្មើដាច់ខាតទើបអាចរារាំងក្រុម Three Star Club មិនឲ្យឡើងវគ្គបន្ដ ប៉ុន្ដែក៏ត្រូវរង់ចាំការប្រកួតកាត់សេចក្ដីចុងក្រោយរវាងក្រុមណាហ្គាវើល និងក្រុមម្ចាស់ផ្ទះ Erchim FC នៅថ្ងៃទី២៥ ខែសីហាខាងមុខនេះដែរ ។ ប៉ុន្ដែទោះជាយ៉ាងណាលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានលើកឡើងថា ដោយកម្រិតពានលីគនេប៉ាល់ និងម៉ុងហ្គោលីប្រហាក់ប្រហែលនឹងលីគកម្ពុជា តែចំណាត់ថ្នាក់ពិភពលោកស្ថិតក្រោមកម្ពុជា គឺលោកមិនសូវបារម្ភចំពោះការប្រកួតនោះទេតែអ្វីដែលលោកបារម្ភ គឺអាកាសធាតុ តែបើនិយាយពីសមត្ថភាពគូប្រជែងទាំង ២ក្រុមវិញ លោកថា មិនសូវពិបាកយកឈ្នះនោះទេប្រសិនបើកូនក្រុមលោកប្រមូលអារម្មណ៍ប្រកួតបានល្អ ៕

13923434_1775121532725347_427937833345437575_o

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ