ក្រុម U-19កម្ពុជា​ បន្ដប្រមូលផ្ដុំដំណាក់កាលទី២ ត្រៀមប្រកួតពាន AFF U-19 នៅវៀតណាម

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការជម្រុះអស់ ២០នាក់រួចមក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកំណត់ឲ្យក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា(U-19) បន្ដធ្វើការប្រមូលផ្ដុំហ្វឹកហាត់ និងធ្វើតេស្ដសមត្ថភាព ដើម្បីជម្រុះជាលើកទី២ មុននឹងឈានទៅរកការជ្រើសរើសយកកីឡាករឆ្នើម ២៣នាក់ចុងក្រោយដែលនឹងត្រូវចូលរួមប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF U-19 Championships 2016នៅប្រទេសវៀតណាមនាខែក្រោយនេះ ។

_MG_3905

សម្រាប់ការប្រមូលផ្ដុំដំណាក់កាលទី២នេះ នឹងធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែសីហានេះនៅលើទីលានកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន ដោយមានកីឡាករសរុប ៣១នាក់ ខណៈកាលពីប្រមូលផ្ដុំដំណាក់កាលទី១ មានកីឡាកររហូតដល់ទៅ ៥១នាក់ឯណោះ ។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺក្នុងចំណោមកីឡាករទាំង ៣១នាក់នោះ មានកីឡាករថ្នាលយុវជនភ្នំពេញក្រោនរហូតដល់ទៅ ២០នាក់ឯណោះ ។

_MG_3933

ដោយឡែកចំពោះកម្មវិធីប្រកួតពានរង្វាន់ AFF U-19 Championships 2016 នឹងចាប់ផ្ដើមពីថ្ងៃទី១១-២៤ ខែកញ្ញាខាងមុខនេះ ខណៈក្រុម U-19កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមការពារតំណែងជើងឯកថៃ ឡាវ មីយ៉ាន់ម៉ា អូស្រ្ដាលី និងឥណ្ឌូនេស៊ី ។ អ្វីដែលពិសេសសម្រាប់ការប្រកួតនេះ មានប្រភពគួរឲ្យជឿទុកចិត្តបានបង្ហើបថា មានទូរទស្សន៍ឈានមុខមួយក្នុងស្រុកកំពុងទាក់ទងដើម្បីធ្វើការផ្សាយបន្ដផ្ទាល់ជូនអ្នកគាំទ្រកម្ពុជាទស្សនាទៀតផង ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ