MotoGP: កីឡាករ Cal Crutchlow ឈ្នះជើងឯក​ Czech Republic Grand Prix​ 2016

កីឡាករសញ្ជាតិអង់គ្លេស Cal Crutchlow ក្លាយជាកីឡាករដំបូងដែលឈ្នះការប្រកួតអាជីពក្នុង elite-class Grand Prix តាំងពីរកីឡាករ Barry Sheene ឈ្នះនៅឆ្នាំ ១៩៨១ បន្ទាប់ពីឈ្នះជើងឯក Czech Republic Grand Prix 2016។

កីឡាករ Crutchlow ប្រើយុទ្ធសាស្រ្តខុសពីកីឡាករដោយ កីឡាកររូបនេះប្រើប្រាស់កង់រឹងមុន ដែលខុសពីកីឡាករផ្សេងៗដែលប្រើប្រាស់កង់ទន់ ហើយយុទ្ធសាស្រ្តនេះពិតជាផ្តល់ជាលទ្ធផលដល់ខ្លួនមែន។

កីឡាករ Crutchlow ទទួលបានជើងឯកក្រោយធ្វើបានក្នុងថេរវេលា ៤៧ នាទី ៤៤.២៩០ វិនាទី ក្នុងការប្រកួត ២២ ជុំដែលមានចម្ងាយសរុប ៥.៤០៣ គីឡូម៉ែត្រ។ ចំណែកឯជើងឯក ៦ សម័យ Valentino Rossi ឈនៅលេខ ២ ខណៈកីឡាករ Marc Marquez បានត្រឹមលេខ ៣ ប៉ុណ្ណោះក្នុងការប្រកួតនេះ។

សរុបមកសម្រាប់ការប្រកួត MotoGP 2016 នេះកីឡាករ Marquez នៅតែបន្តឈនៅកំពូលតារាងពិន្ទុសរុប ១៩៧ ពិន្ទុខណៈកីឡាករ Rossi ឈលេខ ២ មាន ១៤៤ ពិន្ទុ៕

13719643_10154741200930769_3807003462254449276_o

14088400_10154741201340769_2800241649178724186_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ MotoGP & Skysports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ