Serie A: លទ្ធផលនៃការប្រកួតសប្តាហ៍ទី ១ 

ការប្រកួតបាល់ទាត់លីកកំពូលនៃប្រទេស អ៊ីតាលី ឬ Serie A រដូវកាល ២០១៦-២០១៧ ដែលជារដូវកាលទី ១១៥ នោះបានចាប់ផ្តើមកាលពីរាត្រីថ្ងៃសៅរ៍ដោយក្លឹប Juventus ជាក្លឹបការពារដំណែងជើងឯក។

សម្រាប់ការប្រកួតបើកឆាកនៅយប់ថ្ងៃសៅរ៍នោះគឹជាការប្រកួតរវាងក្លឹប Roma ដែលទទួលភ្ញៀវក្លឹប⁣⁣ Udinese នោះក្រុមម្ចាស់ផ្ទះបានយកឈ្នះក្នុងលទ្ធផលយ៉ាងលើសលុប ៤-០ ខណៈក្លឹបជើងឯករដូវកាលមុន Juventus បានយកឈ្នះលើក្លឹប Fiorentina ក្នុងលទ្ធផល ២-១។

ចំណែកឯក្លឹប Inter Milan ក្រោមការដឹកនរបស់អ្នកចាត់ការទូទៅសញ្ជាតិ ហូឡង់ Frank De Boer នោះទទួលបរាជ័យក្នុងកាប្រកួតដំបូងដោយក្លឹប Chievo យកឈ្នះក្នុងលទ្ធផល ២-០។ ខាងក្រោមជាលទ្ធផលទាំងស្រុងនៃការប្រកួតសប្តាហ៍ទី ១៕

week-1

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ