Thai League: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ២៨

សម្រាប់ការប្រកួតសប្តាហ៍ទី ២៨ នេះក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុបនៃលីកកំពូលប្រទេសថៃក្លឹប Muanthong United ដែលជួបប្រកួតជាមួយក្លឹប Pattaya United បានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះ SCG Muangthong United យកឈ្នះក្នុងលទ្ធផល ៤-១។ ជាមួយនឹងជ័យជម្នះនេះក្លឹប Muangthong United ធានាបានយ៉ាងហោចណាស់ក៏ទទួលបានលេខ ២ ក្នុងរដូវកាលនេះផងដែរ ខណៈក្លឹបជើងឯករដូវកាលមុន Buriram United គឺបាត់បង់ឱកាសក្នុងការប្រជែងហើយដោយក្លឹប Muangthong បច្ចុប្បន្នឈនៅលេខ ១ នោះមានពិន្ទុលើសក្រុមឈលេខ ៣ រហូតដល់ ១៩ ពិន្ទុខណៈការប្រកួតលីកនៅសល់តែ ៦ ប្រកួតប៉ុណ្ណោះ។

រីឯក្លឹប Bangkok United ដែលកំពុងតែប្រដេញពិន្ទុជាមួយក្លឹប Muangthong United នោះបានត្រឹមស្មើគ្នាជាមួយក្លឹប Nakhon Ratchasim ក្នុងលទ្ធផល ១-១។ លទ្ធផលនេះមានន័យក្លឹប Muangthong United ឈនៅកំពូលតារាងបណ្តោះអាសន្នដោយលើសក្លឹប Bangkok United ៣ ពិន្ទុ។

ចំណែឯការប្រកួតធំប្រចាំសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប Army United នឹងត្រូវទទួលភ្ញៀវដែលជាក្លឹបជើងឯករដូវកាលមុន Buriram United ក្នុងការប្រកួតសប្តាហ៍នេះ។ ការប្រកួតនេះបញ្ចប់ទៅក្នុងលទ្ធផលដោយក្រុមភ្ញៀវបានយកឈ្នះលើក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២-១។

គួរបញ្ជាក់ផងដែរថា លីកកំពូលនៃប្រទេសថៃនឹងសម្រាករយៈពេល ៣ សប្តាហ៍ដោយសារតែក្រុមជម្រើសជាតិថៃត្រូវការប្រមូលផ្តុំត្រៀមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកជុំទី ៣ ដែលក្រុមជម្រើសជាតិថៃ នឹងជួបប្រកួតជាមួយក្រុមជម្រើសជាតិ អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ១ កញ្ញា និង ជួបជាមួយក្រុមជម្រើសជាតិ ជប៉ុន នៅថ្ងៃទី ៦ កញ្ញ។ ខាងក្រោមនេះជាលទ្ធផល និងតារាងពិន្ទុសម្រាប់សប្តាហ៍ទី ២៨៕

14067647_1757636681184367_979446724269043528_n

13962762_1757642207850481_6989963362263831331_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ