ក្រុមប៉េតង់កម្ពុជាត្រលប់មកដល់មាតុភូមិវិញក្រោយដណ្តើមបានមេដាយ ១៦ គ្រឿងនៅឡាវ

ភ្នំពេញ៖ ក្រុមប្រតិភូកីឡាប៉េតង់កម្ពុជាដែលបានចំណាយពេលជាច្រើនថ្ងៃនៅក្នុងប្រទេសឡាវដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាសុីអាគ្នេយ៍លើកទី៣ ឬ The 3rd SEAPA Petanque Championship 2016 នោះបានវិលត្រលប់មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពកាលពីវេលាម៉ោង ៨.២០ នាទីយប់ថ្ងៃទី២១ ខែសីហាម្សិលមិញនេះ ដោយមានការរង់ចាំទទួលស្វាគមន៍ និងបំពាក់កម្រងផ្កាពីសំណាក់ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាផងដែរ។

14047300_884749438295940_6355377065368882224_o

គួររំលឹកថា នៅក្នុងការប្រកួតដែលទើបតែបិទបញ្ចប់នេះ ក្រុមប៉េតង់កម្ពុជាដណ្តើមបានមេដាយសរុប ១៦គ្រឿង ក្នុងនោះមេដាយមាស ៥ គ្រឿង ប្រាក់ ៥គ្រឿង និងសំរឹទ្ធ ៦គ្រឿងផងដែរពោលគឺទាំងកីឡាករជើងចាស់ និងថ្នាលយុវជនសុទ្ធតែបានបង្ហាញឱ្យឃើញនូវសមត្ថភាពខ្ពស់មិនធម្មតាឡើយ។

14086420_884749441629273_1891562586436650011_o

ជាមួយនឹងលទ្ធផលបែបនេះ ក្រុមកម្ពុជានៅតែបន្តឈរលើតារាងប្រទេសដែលទទួលបានមេដាយឈានមុខគេមួយ ដោយរក្សាបានកំណត់ត្រាឈ្នះយ៉ាងល្អក្នុងការប្រកួតទាំង ៣លើក ជាក់ស្តែងកាលពីការប្រកួតលើកទី១ ដែលបានធ្វើឡើងនៅក្នុងប្រទេសឡាវដែរនោះ អត្តពលិកកម្ពុជាដណ្ដើមបានមេដាយមាស ៣ គ្រឿង ប្រាក់ ២គ្រឿង និង មេដាយសំរិទ្ធមួយចំនួនទៀត ជារួមនៅក្នុងការប្រកួតលើកទី ១នេះកម្ពុជាឈរនៅលំដាប់ទី ១ ។ បន្ទាប់មកនៅក្នុងការប្រកួតលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះក៏ក្រុមកម្ពុជាបន្តឈរនៅលំដាប់ទី១ ដដែលដោយដណ្ដើមបានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ២គ្រឿង និង មេដាយសំរឹទ្ធ ៣ គ្រឿងផងដែរ៕14115498_884749444962606_5435906615733066138_o

 

អត្ថបទ៖ មករា

ប្រភព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ