Rio Olympics 2016: កីឡាការីនី​ កូរ៉េខាងត្បូង Inbee Park ឈ្នះមេដាយមាសវិញ្ញសារវាយកូនហ្គោល 

កីឡាការីនី សញ្ជាតិ កូរ៉េខាងត្បូង Inbee Park ឈ្នះមេដាយមាសវិញ្ញសារវាយកូនហ្គោលផ្នែកនារី នៅក្នុងការប្រកួតអូឡាំពិកនាទីក្រុង Rio។ កីឡាការីនី ធ្វើបាន 66 ក្នុងជុំចុងក្រោយដើម្បីបញ្ចប់ទៅក្នុងលទ្ធផល 16 under ដែលធ្វើបានលើកីឡាការីនី លំដាប់លេខ ១ ពិភពលោក Lydia Ko ពីប្រទេស នូវែលហ្សេឡង់ ៥ ពិន្ទុ។

កីឡាការីនីសញ្ជាតិ ចិន Shanshan Feng ទទួលបានមេដាយសំរឹទ្ធ ដែលធ្វើបានលទ្ធផល 10 under par។

កីឡាការីនី Park ដែលជាជើងឯកពានរង្វាន់ធំ ៧ នោះមិនបានចូលរួមប្រកួតពានរង្វាន់កំពូលមួយចំនួនក្នុងរយៈពេល ២ ខែព្រមទាំងអវត្តមានក្នុងការប្រកួត LPGA Tour ដោយសារតែរបួសម្រាមដៃ។

ប៉ុន្តែក្នុងការប្រកួតអូឡាំពិកនេះ កីឡាការីនីវ័យ ២៨ ឆ្នាំធ្វើបានយ៉ាងល្អក្រោយធ្វើបាន hat-trick of birdies ជួយឲ្យខ្លួនឈ្នះមេដាយមាសក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio 2016 នេះ៕

 

Screen Shot 2016-08-21 at 7.28.50 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ