Rio Olympics 2016: ក្រុមបាល់បោះនារីអាម៉េរិគ ឈ្នះមេដាយមាសក្រោយបំបាក់ក្រុមនារីអេស្ប៉ាញ

ក្រុមបាល់បោះនារីអាម៉េរិគ បានឈ្នះមេដាយមាសអូឡាំពិកទី ៦ ក្នុងវិញ្ញសាបាល់បោះនារី ក្រោយបំបាក់ក្រុមបាល់បោះនារីអេស្ប៉ាញ ជាមួយនឹងលទ្ធផល ១០១-៧២ នៅទីលាន Carioca Arena រួចមក។ ជាមួយគ្នានេះដែរ កីឡាការីនី Diana Taurasi និងកីឡាការីនី Lindsay Whalen រកបានម្នាក់ ១៧ ពិន្ទុឲ្យក្រុមរបស់ខ្លួន។ ការឈ្នះនេះធ្វើឲ្យក្រុមអាម៉េរិគ មានកំណត់ត្រាឈ្នះ ៤៩ ប្រកួតជាប់គ្នានៅអូឡាំពិក ក្រោយទទួលបានមេដាយសំរឹទ្ធនៅទីក្រុង Barcelona ឆ្នាំ១៩៩២ នោះ។ ក្រុមអេស្ប៉ាញ ដែលទទួលបានមេដាយប្រាក់នេះគឺជាមេដាយដំបូងរបស់ពួកគេនៅអូឡាំពិកក្នុងវិញ្ញសាបាល់បោះនារីនេះ។  រីឯមេដាយសំរឹទ្ធបានទៅលើក្រុមបាល់បោះនារីសែប៊ី ក្រោយយកឈ្នះលើក្រុមនារីបារាំង ៧០-៦៣៕

Screen Shot 2016-08-21 at 6.13.25 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ