Rio Olympics 2016: កីឡាការីនី Caster Semenya ឈ្នះមេដាយមាសរត់ចម្ងាយ ៨០០ ម៉ែត្រ 

កីឡាការីនី Caster Semenya សញ្ជាតិអាហ្រ្វិកខាងត្បូង ឈ្នះមេដាយមាសអូឡាំពិកក្នុងវិញ្ញសាររត់ ៨០០ ម៉ែត្រ ប៉ុន្តែកីឡាការីនី Lynsey Sharp របស់ចក្រភពអង់គ្លេស បានត្រឹមលេខ ៦ ក្នុងការប្រកួតនេះ។

កីឡាការីនី Semenya វ័យ ២៥ ឆ្នាំ បានបង្កើតកំណត់ត្រាជាតិដោយឈ្នះក្នុងថេរវេលាម១ នាទី ៥៥.២៨ វិនាទី ហើយបញ្ចប់ទៅដោយរត់ផុតកីឡាការីនី Francine Niyonsaba ដែលទទួលបានមេដាយប្រាក់ផងដែរ។ ចំណែកឯកីឡាការីនី Margaret Nyairera Wambui ទទួលបានមេដាយសំរឹទ្ធ។

ក្រោយឈ្នះកីឡាការីនី Semenya បានប្រាប់ថា៖ “អត្តពលិកគ្រប់រូបសុទ្ធតែមានក្តីស្រម៉ៃក្នុងការឈ្នះមេដាយ ជាពិសេសក្នុងការប្រកួតអូឡាំពិកតែម្តង៕”

Screen Shot 2016-08-21 at 5.51.22 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ