កីឡាករកម្ពុជា ២ រូបចាញ់យ៉ាងជូរចត់ក្នុងការប្រកួតបើកឆាកខ្សែក្រវាត់ខារ៉ាបាវ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតក្នុងវគ្គជម្រុះខ្សែក្រវាត់ Carabao ទម្ងន់ ៦៣,៥០គីឡូក្រាមលើសង្វៀន SEA TV នារសៀលថ្ងៃទី២០ ខែសីហាម្សិលមិញនេះបានបញ្ចប់ដោយភាពបរាជ័យរបស់អ្នកប្រដាល់កម្ពុជា ២ រូប ដោយ ម៉ន ចាន់តារ៉ា មកពីក្លិបការិយាល័យទី ៥កងទ័ពជើងគោកដែលជួបជាមួយអ្នកប្រដាល់ថៃ Pha Yaklek នោះក្នុងការប្រកួត ៥ ទឹក តារ៉ា ចាញ់ដាច់ទាំង ៥ ទឹក តែម្តង។ តារ៉ា គិតខុសដោយសារតែគេមានចេតនាប្រើកែងដើម្បីផ្ដួលអ្នកប្រដាល់ថៃតែទីបំផុតគេត្រូវអ្នកប្រដាល់ថៃវ៉ៃឡើងទក់សាច់ទៅវិញ ។

photo_2016-08-21_10-40-35 [800x600]

ក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតចាញ់អ្នកប្រដាល់ថៃ Aram Boy ដោយពិន្ទុទាំងមិនអស់ចិត្ត ។ ស្ថានភាពនៃការប្រកួតនរណាក៏មានជំនឿចិត្តថាសារ៉ា នឹង ឈ្នះដែរដោយសារគ្រប់ពេលទាំងអស់ការវ៉ៃចេញរបស់សារ៉ាមិនចំគោលដៅតែការវ៉ៃចេញរបស់ ASram Boy មួយៗមែនតែចំគោលដៅបានយ៉ាងល្អពិសេសជង្គង់របស់គេវ៉ៃចេញចំគោលដៅល្អណាស់ ។ សារ៉ា មិនអស់ចិត្តចំពោះការបរាជ័យនេះទេ ខណៈដែលលោកថៃ អ៊ូ ដែលជាអ្នកនាំអ្នកប្រដាល់ថៃមកប្រកួតនៅស្រុកខ្មែរនិយាយថា Aram Boy ជាអ្នកប្រដាល់ដែលអន់ជាងគេនោះ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ