ភ្នំពេញក្រោនឈ្នះអាសុីអឺរ៉ុប ៤-០ មុនប្រកួតចុងក្រោយជាមួយស្វាយរៀង

ភ្នំពេញ៖ ក្រុមភ្នំពេញក្រោន ទទួលបាន ៣ពិន្ទុបន្ថែមទៀតនៅចុងរដូវកាលនេះបន្ទាប់ពីបានយកឈ្នះលើក្រុមអាសុីអឺរ៉ុបក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតកាលពីម្សិលមិញនៅលើទីលាននៃពហុកីឡដ្ឋានជាតិ។ គ្រាប់បាល់ទាំងនោះរកបានដោយកីឡាករ ធារី ចន្ថាប៊ីន, Anthony Aymard, កែវ សុខផេង និង អ៊ុក សុធី។

14022332_1780332838870883_5061472927121140882_n

លោកសែម សំណាង គ្រូបង្គោលក្លឹបជើងឯករដូវកាលចាស់មួយនេះបានលើកឡើងថា៖ «យើងបានចាប់ផ្តើមយ៉ាងល្អ ជាពិសេសយើងទទួលបានគ្រាប់បាល់ ២គ្រាប់នៅក្នុងនាទីដំបូងៗនៃការប្រកួត ជាងនេះទៅទៀតខ្ញុំមើលឃើញថា កីឡាកររបស់យើងម្នាក់ៗធ្វើបានយ៉ាងល្អ ជាក់ស្តែង Jang និង សុខផេង រួមទាំង បារាំងផង សុទ្ធតែបានបំពេញតួនាទីដ៏សំខាន់ក្នុងការបង្កើតឱកាសស្វែងរកគ្រាប់បាល់ដល់ក្រុម»។

14064231_1780333305537503_7094647553048535775_n

សូមបញ្ជាក់ថា ជ័យជម្នះនេះគឺជាអ្វីដែលភ្នំពេញក្រោនត្រូវការជាដាច់ខាត ដើម្បីសងសឹក និងស្ដារកិត្តិយសឡើងវិញ ខណៈកាលពីជើងទី១មិនមានឱកាសទម្លុះសំណាញ់ក្រុមអាស៊ីអឺរ៉ុបបាននោះទេ ។ លើសពីនេះភ្នំពេញក្រោន ក៏ត្រូវការឈ្នះក្នុង ២ប្រកួតចុងក្រោយនេះដើម្បីស្វែងរកចំណាត់ថ្នាក់ល្អប្រចាំឆ្នាំ៕

14051745_1780333042204196_8266831314850998427_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ