ក្លឹប New York City FC យកឈ្នះក្លឹប LA Galaxy

កីឡាករ Frank Lampard ដែលលេងនៅក្លឹប New York City FC នោះបានយកឈ្នះលើកីឡាករ Steven Gerrard ដេលលេងនៅ LA Galaxy ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតដំបូងដែលខ្សែបម្រើកណ្តាលទាំងពីរជួបគ្នាតាំងពីប្តូមកលេងនៅសហរដ្ឋអាម៉េរិគ។

ក្លឹប New York City ដែលគ្រប៉គ្រងដោយលោក Patrick Vieira បានធ្វើការនាំមុខដោយកីឡាករ David Villa ពីការស៊ុតប្រមាណជា ៦ ម៉ែត្រប៉ុណ្ណោះពីទី។ ចំណែកឯកីឡាករ Ashley Cole ដែលជាអតីតខ្សែការពារជម្រើសជាតិ អង់គ្លេសនោះក៏ស្ថិតនៅក្នុងពញ្ជីឈ្មោះកីឡាករ ១១ នាក់ដំបូងជាមួយកីឡាករ Gerrard នៅក្លឹប LA Galaxy ផងដែរ។

ការឈ្នះរបស់ក្លឹប New York City ធ្វើឲ្យពួកគេកាន់តែមានគន្លាតកាន់តែឆ្ងាយក្នុងការនាំមុខនៅ Eastern Conference ដោយលើសក្លឹប Toronto ៤ ពិន្ទុ ខណៈក្លឹប LA Galaxy វិញបច្ចុប្បន្នកំពុងឈនៅលេខ ៣ នៅ  Western Conference៕

_90864075_lampard

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ