ជើងឯកតេក្វាន់ដូប្រចាំឆ្នាំ២០១៣

Takwando

contest in Cambodia

ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៣ បានចម្រាញ់រកជើងឯកជាច្រើនវិញ្ញាសារ លើប្រភេទតេក្វាន់ដូស្ទីល W.T.F (World Tae kwon do Federation) របស់កូរ៉េខាងត្បូង និងតេក្វាន់ដូស្ទីល I.T.F (International Tae kwon do Federation) របស់កូរ៉េខាងជើង។
ការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី១១-១៦ ខែតុលាកន្លងទៅនេះ នៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ បានរកឃើញជើងឯកលើវិញ្ញាសារជាច្រើន និងច្រើនប្រភេទទម្ងន់ខុសៗគ្នា ទាំងបុរស និងស្ត្រី ដោយមានការចូលរួមពីកីឡាករ និងកីឡាការិនីចំនួនជាង ៥០០នាក់ ដែលមកពីបណ្តាក្លឹប និងសមាគមន៍ចំនួន៤០ ក្នុងនោះមាន ៣២ក្លឹប ប្រកួតលក្ខណៈតេក្វាន់ដូស្ទីល W.T.F និង ៨ក្លឹប ប្រកួតតេក្វាន់ដូស្ទីល I.T.F។

លទ្ធផលចំណាត់ថ្នាក់សម្រាប់តេក្វាន់ដូស្ទីល I.T.F វិញ្ញាសាមេគុនកុមារាអាយុក្រោម ១៥ឆ្នាំលេខ ១កីឡាករ ចេង រោងរាជ្យ ក្លឹបយុវជន។ មេគុនកម្រិតខ្សែក្រវាត់ខ្មៅបុរសចំណាត់ថ្នាក់លេខ១ កីឡាករ ឈួន ឧត្តម ក្លឹបយុវជន។ មេគុនខ្សែក្រវាត់ខ្មៅនារី ចំណាត់ថ្នាក់លេខ១ កីឡាការិនី ប៉ែន ស៊ីណា ក្លឹបយុវជន។ មេគុនខ្សែក្រវាត់ខ្មៅមួយដាន់បុរសលេខ១ កីឡាករ នាង សីហា ក្លឹបខេត្តបន្ទាយមានជ័យ។ មេគុនជាក្រុមបុរស-នារីចំណាត់ថ្នាក់លេខ១ ក្លឹបយុវជន។ សំដែងពិសេសឯកត្តជនលេខ១ កីឡាករ យ៉ិន យូរី សមាគមយុវជនកម្ពុជាខេត្តកណ្ដាល។ វិញ្ញាសាបច្ចេកទេសពិសេសជាក្រុម៦នាក់ លេខ១ វិទ្យាល័យស្រីសន្ធរ។

ចំពោះវិញ្ញាសាប្រយុទ្ធសម្រាប់ស្ទីល I.T.F វិញ ទម្ងន់៤៥គីឡូក្រាមបុរសលេខ១ កីឡាករ កែ សេរី ក្លឹបសមាគមយុវជន, ប្រភេទទម្ងន់ ៥៥គីឡូក្រាមលេខ១ កីឡាករ នាង សីហា ក្លឹបPMខេត្តបន្ទាយមានជ័យ, ទម្ងន់ ៦០គីឡូក្រាម ចំណាត់ថ្នាក់លេខ១ កីឡាករ ប៉ឹង កំរិត ក្លឹបPM ខេត្តបន្ទាយមានជ័យ, ទម្ងន់ ៦៥គីឡូក្រាម ចំណាត់ថ្នាក់លេខ១ កីឡាករ ឡាយ រ៉ាក់រ៉ង ក្លឹបPM ខេត្តបន្ទាយមានជ័យ, ទម្ងន់ ៧០គីឡូក្រាម ចំណាត់ថ្នាក់លេខ១ កីឡាករ កែម ច័ន្ទរស្មីក្លឹប PM ខេត្តបន្ទាយមានជ័យ, ទម្ងន់ ៧៥គីឡូក្រាម ចំណាត់ថ្នាក់លេខ១ កីឡាករ សាន សុធា ក្លឹប PM ខេត្តបន្ទាយមានជ័យ, ទម្ងន់ ៨០គីឡូក្រាម ចំណាត់ថ្នាក់លេខ១ កីឡាករ ម៉េងលី ក្លឹប PM ខេត្តបន្ទាយមានជ័យ ប្រភេទទម្ងន់ ៨០គីឡូក្រាមឡើង ចំណាត់ថ្នាក់លេខ១ កីឡាករ ជា ច័ន្ទឡា ក្លឹបPM ខេត្តបន្ទាយមានជ័យ។

វិញ្ញាសាប្រយុទ្ធនារីទម្ងន់ ៤៥គីឡូក្រាមលេខ១ កីឡាការិនី រោយ ម៉ូលិកា ក្លឹបយុវជន។ ទម្ងន់៥១ គីឡូក្រាម ចំណាត់ថ្នាក់លេខ១ កីឡាការិនី ប៉ែន ស៊ីណា ក្លឹបយុវជន, ទម្ងន់ ៥៧គីឡូក្រាមចំណាត់ថ្នាក់លេខ១ កីឡាការិនី រស់ ស្រីនិច ក្លឹបយុវជន។ វិញ្ញាសាប្រយុទ្ធជាក្រុមបុរសលេខ១ ក្លឹប PM ខេត្តបន្ទាយមានជ័យ លេខ២ វិទ្យាល័យស្រីសន្ធរ និងលេខ៣ PM ខេត្តបន្ទាយមានជ័យដែរ។

តេក្វាន់ដូស្ទីល W.T.F (World Tae Kwon Do Federation) វិញ្ញាសាប្រយុទ្ធឯកត្តជនអាយុ ១៤ទៅ១៧ឆ្នាំ ទម្ងន់ក្រោម ៤៨គីឡូក្រាមលេខ១ សុខ ធី ខេត្តបាត់ដំបង។ ប្រយុទ្ធឯកត្តជនបុរាអាយុ១៤-១៧ឆ្នាំ ទម្ងន់៤៨-៥៣ គីឡូក្រាម លេខ១ កីឡាករ សុខ លីហុង ក្លឹបមិត្តភាព។ ប្រយុទ្ធឯកត្តជននារីអាយុ ១៤-១៧ឆ្នាំ ទម្ងន់ ៤៦គីឡូក្រាមលេខ១ ហ៊ុន ច័ន្ទយុវនាថ ក្លឹប SIS។ ប្រយុទ្ធឯកត្តជននារីអាយុ ១៤-១៧ឆ្នាំ ទម្ងន់ ៤៦-៥១គីឡូក្រាមលេខ១ កីឡាការិនី ហាន ស្រីនិច ក្លឹបបឹងត្របែក។

ប្រយុទ្ធឯកត្តជនបុរសអាយុ ១៨ឆ្នាំឡើង ទម្ងន់ ៥៤គីឡូក្រាមលេខ១ កីឡាករ វិន ប៊ុនហឿត ក្លឹប PSE។ ប្រយុទ្ធឯកត្តជនបុរសទម្ងន់ ៥៤-៥៨គីឡូក្រាមលេខ១ កីឡាករ ឆូយ ប៊ូថន ក្លឹបបឹងត្របែក។ ប្រយុទ្ធឯកត្តជនបុរសអាយុ ១៨ឆ្នាំឡើង ទម្ងន់ ៥៨-៦៣គីឡូក្រាមលេខ១ កីឡាករ សាំង សារ៉ូ ក្លឹបកូនខ្មែរអង្គរខេត្តសៀមរាប។

ប្រយុទ្ធឯកត្តជនបុរសអាយុ ១៨ឆ្នាំឡើង ទម្ងន់ ៦៣-៦៨ លេខ១ កីឡាករ ពុយ ប្រពៃ ក្លិបវ៉េស្ទើនខេត្តសៀមរាប។ ប្រយុទ្ធឯកត្តជនបុរសអាយុ ១៨ឆ្នាំឡើង ទម្ងន់ ៦៨គីឡូក្រាមឡើងលេខ១ កីឡាករ ជាង ចិត្រា ក្លឹបខ្លា ស។

ប្រយុទ្ធឯកត្តជននារីអាយុ ១៨ឆ្នាំឡើង ទម្ងន់ ៤៩គីឡូក្រាមលេខ១ កីឡាការិនី មាស ចន្ថា ក្លឹបPSE។ ប្រយុទ្ធឯកត្តជននារីអាយុ ១៨ឆ្នាំឡើង ទម្ងន់ ៤៩-៥៣គីឡូក្រាមលេខ ១ កីឡាការិនីឈឿង ពុទ្ធារីម ក្លឹបអូឡាំពិក-១។ ប្រយុទ្ធឯកត្តជននារីអាយុ១៨ឆ្នាំឡើងទម្ងន់៥៣-៥៧គីឡូក្រាមលេខ១ កីឡាការិនី ស៊ន សៀវម៉ី ក្លឹប អូឡាំពិក-១។

ប្រយុទ្ធជាក្រុមបុរស ៣នាក់ទល់ ៣នាក់អាយុ ១៤ឆ្នាំឡើង ទម្ងន់ ៥៥គីឡូក្រាមលេខ១ ក្លឹបហូសាណា លេខ២ ក្លឹបនាយកដ្ឋានអង្គរក្ស លេខ៣ ស្ទួនក្លឹប PSE និងក្លឹបព្រះអាទិត្យ។

មេគុនឯកត្តជនបុរស-នារីខ្សែក្រវាត់ពណ៌ខ្មៅអាយុ ១៤ឆ្នាំឡើងលេខ១ កីឡាករ ចេង និស្ស័យក្លឹបក្លូរី។ មេគុនឯកត្តជនបុរស-នារីខ្សែក្រវាត់ខ្មៅ ១ដាន់ឡើង អាយុ ១៤ឆ្នាំឡើងលេខ១ កីឡាករ ផល សុវណ្ណាត់ ក្លឹបហូសាណា។ វិញ្ញាសាមេគុនបុរស-នារីខ្សែក្រវាត់ពណ៌ខ្មៅអាយុ១៤ឆ្នាំឡើងលេខ១ ក្លឹបក្លូរី លេខ២ ក្លឹបអូឡាំពិក-១ លេខ៣ ក្លឹបពោធិ៍សែនជ័យ។

វិញ្ញាសាមេគុនជាក្រុមបុរស-នារីខ្សែក្រវាត់ខ្មៅ ១ដាន់ឡើងអាយុ១៤ឆ្នាំឡើងលេខ ១ និង លេខ ២ ក្លឹបហូសាណា លេខ៣ ក្លឹបមិត្តភាព។ សំដែងស្នៀតជាក្រុមអាយុ១៤-១៧ឆ្នាំ លេខ១ ក្លឹបកូនខ្មែរអង្គរខេត្តសៀមរាប លេខ២ ក្លឹបហូសាណា លេខ៣ ក្លឹប Peace។ សំដែងស្នៀតបច្ចេកទេស ៨-១០នាក់ អាយុ ១៨ឆ្នាំឡើង លេខ១ ក្លឹបហូសាណា លេខ២ ក្លឹបសេរីភាព លេខ ៣ ក្លឹបវិទ្យាស្ថានជាតិអប់រំ។

ចំនួនកីឡាករ កីឡាការិនី ដែលចូលរួមប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូនៅឆ្នាំ២០១៣ នេះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ មានការថយចុះចំនួនជាង ២០០នាក់ និងក្លឹបកើនឡើងចំនួន ៤ក្លឹប ហើយការប្រកួតតេក្វាន់ដូស្ទីល WTF ក្លឹបចូលរួមមានការកើនឡើងចំនួន៩ក្លឹប និងតេក្វាន់ដូស្ទីល ITF មានការថយចុះចំនួន៦ក្លឹប៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ