EPL: ក្លឹប Manchester City បំបាក់ Stock City ក្នុងលទ្ធផល ៤-១

កីឡាករ Sergio Aguero និងកីឡាករ Nolito រកបានម្នាក់ ២ គ្រាប់ជួយឲ្យក្លឹប Manchester City យកឈ្នះលើក្លឹប Stoke ដើម្បីបន្តកំណត់ត្រាឈ្នះរដូវកាលនេះក្រោមការដឹកនាំរបស់លោក Pep Guardiola។

ក្លឹប Manchester City ជាក្រុមនាំមុខនៅពេលដែលកីឡាករ Agüero ស៊ុតបាល់ពិន័យ ១១ ម៉ែត្រ បានសម្រេច។ ក្រោយមកនៅនាទីទី ៣៦ កីឡាករ Agüero រកបានគ្រាប់បាល់ទី ២ បានសម្រេចជួយឲ្យក្លឹប Manchester City នាំមុខ ២-០ ក្នុងតង់ទី១។

ចូលតង់ទី ២ បានប្រមាណជា ៤ នាទីក្លឹប Stock រកបានមួយគ្រាប់វិញដោយកីឡាករ Krkic ដោយការស៊ុតបាល់ ១១ ម៉ែត្រ តាមពីក្រោយ ២-១។ ក្រុមទទាំងពីរបន្តវាយសម្រុករៀងៗខ្លួនរហូតដល់នាទីទី ៨៦ និង ៩០+៥ កីឡាករចំណូលថ្មី សញ្ជាតិ អេស្ប៉ាញ Nolito រកបាន ២ គ្រាប់បន្ថែមទៀតជួយឲ្យក្លឹប Manchester City យកឈ្នះក្នុងការប្រកួតនេះក្នុងលទ្ធផល ៤-១៕

14064023_10157423722160455_6107387642147115083_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Manchester City

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ