Christian Benteke: ក្លឹប Crystal Palace ទិញខ្សែប្រយុទ្ធក្លឹប Liverpool តម្លៃ ២៧ លានផោន

ក្លឹប Crystal Palace បានចុះកុងត្រាក្នុងការទិញខ្សែប្រយុទ្ធរបស់ក្លឹប Liverpool សញ្ជាតិ ប៊ែលហ្សិក កីឡាករ Christian Benteke ក្នុងតម្លៃខ្លួនកំណត់ត្រារបស់ក្លឹប ២៧ លានផោន។

តម្លៃខ្លួនរបស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះអាចនឹងបន្ថែម ៥ លានផោនទៀតទៅលើថ្លៃផ្សេអៗ។

កីឡាករ Benteke ដែលចូលរួមជាមួយក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃខ្លួន ៣២.៥ លានផោនកាលពីខែកក្កដា ២០១៥ រកបាន ១០ គ្រាប់ ប៉ុន្តែបង្ហាញខ្លួនបានតែ ៨ ប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Jurgen Klopp។

កីឡាកររូបនេះក្លាយជាកីឡាករទី៤ ដែលក្លឹប Palace បានទិញបន្ទាប់ពីបានទិញកីឡាករ Andros Townsend, James Tomkins និងកីឡាករ Steve Mandanda។

“ខ្ញុំពិតជារីករាយដែលអាចលេងជាមួយក្លឹប Crystal Palace” នេះជាអ្វីដែលអតីតខ្សែប្រយុទ្ធក្លឹប Aston Villa កីឡាករ Benteke បាននិយាយក្រោយចុះកុងត្រា។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅខ្សែបម្រើស្លាបកីឡាករ Andros Townsend គឺជាកីឡាករដែលក្លឹបទិញមកមានតម្លៃខ្លួនថ្លៃជាងគេ ដែលផ្ទេរពីក្លឹប Newcastle មកក្នុងតម្លៃ ១៣ លានផោន កាលពីខែកក្កដា៕

_90858555_christian_benteke_crystal_palace_getty

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ