ស៊ន សៀវមុី បង្ហូរទឹកភ្នែកដោយភាពឈឺចាប់ក្រោយបរាជ័យនៅរីយ៉ូ

រីយ៉ូ៖ នៅពេលនេះកីឡាការិនីតេក្វាន់ដូ ស៊ន សៀវមុី ដែលជាក្តីសង្ឃឹមរបស់កម្ពុជានៅក្នុងព្រឹត្តិការណ៍អូឡាំពិកពិភពលោកនោះ បានទទួលនូវភាពបរាជ័យនៅក្នុងជំនួបជាមួយជើងខ្លាំងហូឡង់ Reshmie Oogink  ក្នុងលទ្ធផល ១-៧ នាមុននេះបន្តិច។ លទ្ធផលដែលមិិនមែនជាទីចង់បាននេះ បានផ្តល់នូវភាពឈឺចាប់សម្រាប់ម្ចាស់មេដាយមាសទ្វីបអាសុីរូបនេះ ដោយនាងបានយំយ៉ាងខ្លាំងពោរពេញដោយភាពសោកស្តាយបំផុត ខណៈដែលគេទើបតែបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ។ យ៉ាងណាក៏ដោយឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់អម្បាញ់មិញពីទីក្រុងរីយ៉ូមកថា បើយោងតាមរូបមន្តនៃការប្រកួតប្រសិនបើកីឡាការិនីហូឡង់រូបនេះអាចដណ្តើមបានមេដាយមាសនៅវគ្គផ្តាច់ព្រ័ត្រនោះ សៀវមុី នឹងមានឱកាសដើម្បីប្រកួតដណ្តេីមមេដាយសំរឹទ្ធបន្តទៀត ប៉ុន្តែបេីសិនជាហូឡង់ចាញ់នរណាម្នាក់ក្នុងវគ្គបន្ទាប់នោះយេីងនឹងគ្មានឱកាសបែបនេះឡើយ។

133691419_14123401092321n

សូមបញ្ជាក់ថាជាមួយនឹងប្រវត្តិប្រកួតដ៏ជោគជាំ Reshmie Oogink  ធ្លាប់ឈ្នះមេដាយមាស ៦ដងមកហើយ ដោយក្នុងនោះរួមមាន Dutch Open 2006, German Open 2006 , French Open 2008 , British Open 2009 , German Open 2012 និង Dutch Open 2012 កន្លងទៅនេះ។ ដោយសរុបជាប្រកួតវិញ Reshmie ប្រកួតបាន១២០ប្រកួត និងឈ្នះបាន ៧៧ប្រកួត។ ជាងនេះទៅទៀត មុននឹងឈានចូលមកដល់ការប្រកួតអូឡាំពិកនៅរីយ៉ូនេះ នាងក៏ទើបតែបានទទួលមេដាយមាសក្នុងការប្រកួត WTF President’s Cup ក្នុងប្រភេទទម្ងន់ ៧៣ គីឡូក្រាម និងគ្រងតំណែងលេខ២ ក្នុងការប្រកួតនៅទ្វីបអឺរ៉ុបដើម្បីទទួលបានសិទ្ធិមកចូលរួមព្រឹត្តិការណ៍អូឡាំពិកផងដែរ។

 

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ