មិនហ៊ានសន្យាប៉ុន្តែ ស៊ន សៀវមុី ប្តេជ្ញាថានឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីជាតិ!

ភ្នំពេញ៖ វីរៈកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវមុី នឹងត្រូវប្រកួតនៅក្នុងវគ្គជម្រុះដំបូង (វគ្គ១៦នាក់) នៅក្នុងព្រឹត្តិការណ៍អូឡំាពិកពិភពលោកនាប៉ុន្មានម៉ោងទៀតនេះហើយ ជាមួយគ្នានេះដែរប្រសិនបើនាងអាចទទួលជ័យជម្នះលើជើងខ្លាំងហូឡង់បាននោះ សៀវមុី និងមានឱកាសដើម្បីឡើងទៅវគ្គ ៨ នាក់ចុងក្រោយជាបន្តទៀត។

13010636_1713112068965602_8815743479486577165_n

មុនពេលចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ទីក្រុងរីយ៉ូ ម្ចាស់មេដាយមាសទ្វីបអាសុីរូបនេះបានថ្លែងថា៖« នាងខ្ញុំបេ្តជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីដណ្តើមជ័យជម្នះក្នុងការប្រកួតកម្រិតសកលលោកនេះ ជាពិសេសខ្ញុំនឹងព្យាយាមហ្វឹកហាត់ឲ្យបានកាន់តែខ្លាំង និងប្រឹងប្រែងកែប្រែកំហុសឆ្គង និងចំនុចខ្វះខាតនានាដែលនាងខ្ញុំមាន»។ យ៉ាងណាក៏ដោយកីឡាការិនីរូបនេះ មិនបានបង្ហាញជំនឿចិត្តថាខ្លួនអាចមានភាគរយក្នុងការឈ្នះប៉ុន្មាននោះឡើយ ដោយនាងបានលើកឡើងថា៖«តាមធម្មតានាងខ្ញុំមិនដែលសន្យាថានាងខ្ញុំនឹងត្រូវតែឈ្នះជាដាច់ខាតឡើយ ប៉ុន្តែខ្ញុំជឿជាក់ថា ដរាបណាមានការតស៊ូ ព្យាយាម និងការហ្វឹកហាត់បានខ្ជាប់ខ្ជួននោះយើងនឹងអាចទទួលបានជ័យជម្នះជាមិនខាន។»

13103454_1718748398401969_5537148668580704815_n

សូមបញ្ជាក់ថា ស៊ន សៀវមីុ គឺជាអត្តពលិកកម្ពុជាទី១ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមប្រកូួតកីឡាអូឡាំពិកពិភពលោកខណៈដែលតាំងពីឆ្នាំ១៩៥៤ មកកម្ពុជាទទួលបានត្រឹមសិទ្ធិចូលរួមដោយអនុគ្រោះប៉ុណ្ណោះ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ