ផង់ សុភាព ចាញ់ថៃក្នុងទឹកទី៣ ស្របពេល មឿន សុខហ៊ុច ឈ្នះទាំងលំបាក

ភ្នំពេញ៖ ជំនួបលើកទី៣ រវាងអ្នកប្រដាល់កម្ពុជាផង់ សុភាព មកពីក្លិបខេត្តរតនគីរីជាមួយអ្នកប្រដាល់ថៃ Phlay Noy បានបង្ហាញឱ្យឃើញថាអ្នកប្រដាល់ថៃរូបនេះពិតជាខ្លាំងមែន ។ កាលពីជំនួបលើកដំបូង Phlay Noy ប្រើស្នៀតកែងសកស្លាបធ្វើឲ្យសុភាពសន្លប់នៅទឹកទី ៣ ។ជំនួបលើកទី ២ សុ ភាពប្រកួតឈ្នះ Phlay Noy ដោយពិន្ទុ ប៉ុន្តែក្នុងជំនួបលើកទី៣ លើសង្វៀនអាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី១៩ ខែសីហានេះអ្នកប្រដាល់ថៃPhlay Noy បានប្រើជើងទាត់សុភាពធ្វើឲ្យសុភាពខូចដៃប្រកួតលែងកើតនៅត្រឹមទឹកទី៣ ។

photo_2016-08-20_05-20-18

គួរបញ្ជាក់ថាសុភាពពូកែកណ្ដាប់ដៃតែកម្លាំងរបស់គេមិនសូវជាល្អឡើយ ចំពោះ Phlay Noy វិញជាអ្នកប្រដាល់ដែលពូកែជើងហើយការទាត់ចេញរបស់គេធ្ងន់ទៀតផង ។

photo_2016-08-20_05-19-44 [800x600]

ជាមួយគ្នានេះដែរ មឿន សុខហ៊ុច របស់ក្លិបពុទ្ធសេរីវង្សវិញបានប្រកួតឈ្នះអ្នកប្រដាល់ថៃ Sang Youth ដោយពិន្ទុទាំងលំបាកបន្ទាប់ពីប្រកួតគ្នាយ៉ាងតឹងតែង ៥ទឹកពេញនោះ ។ សុខហ៊ុចជាអ្នកប្រដាល់ដែលពូកែជើង ឯអ្នកប្រដាល់ថៃ Sang Youth វិញជើងរបស់គេក៏មិនអន់ជាង សុខហ៊ុចដែរតែការទាត់ចេញរបស់សុខហ៊ុចចំគោលដៅបានច្រើនជាង៕

អត្ថបទ៖ វាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ