លីគកំពូលកម្ពុជា៖ បំណងបឹងកេត ជិតក្លាយជាការពិតហើយ ក្រោយឈ្នះស្វាយរៀង ១-០ យប់មិញ

ភ្នំពេញ៖ ក្រុមបឹងកេតអង្គរ ដែលបានសម្លឹងឃើញតំណែងជើងឯកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ(MCL) រដូវកាលថ្មីនេះស្ទើ ១០០% ទៅហើយ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១-០ នៅក្នុងជំនួបជើងទី២ កាលពីយប់មិញនៅកីឡដ្ឋានខេត្តស្វាយរៀង ។

14045893_1779937165577117_5407549106998154412_n

ជំនួបដ៏គួរឲ្យចាប់អារម្មណ៍នេះព្រះខ័នរាជស្វាយរៀង ហាក់មានប្រៀបក្នុងការគ្រប់គ្រងបាល់ប៉ុន្ដែមិនអាចបំប៉ោងសំណាញ់ក្រុមភ្ញៀវបានឡើយ ។ ចំណែកបឹងកេតអង្គរ ថ្វីត្បិតមិនមានឱកាសរកគ្រាប់បាល់នៅតង់ទី១ ប៉ុន្ដែដើមតង់ទី២ កីឡាករ Gbenga បានទម្លុះសំណាញ់ក្រុមម្ចាស់ផ្ទះ ១គ្រាប់ត្រឹមនាទីទី៥៥ ហើយលទ្ធផលនេះបានរក្សាដល់ចប់ការប្រកួតតែម្ដង ។

14053977_1779936885577145_2445359073158803238_n

ជាមួយនឹងការទទួលបាន ៣ពិន្ទុបន្ថែមនេះ បានធ្វើឲ្យបំណងលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរជិតខ្លាចជាការពិតហើយបន្ទាប់ពីលោកចាត់ទុកការប្រកួតនេះ គឺជាជំនួបវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលបឹងកេត នៅសល់ ១ប្រកួតទៀតគឺត្រូវជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែកញ្ញាខាងមុខ ។

13987394_1778368862400614_3912471475779909693_o

បច្ចុប្បន្នបឹងកេតអង្គរ កំពុងឈរកំពូលតារាង និងមាន ៤៤ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៧ប្រកួតឈ្នះ១៤ ស្មើ២ និងចាញ់ហើយក៏កំពុងនាំមុខគូប្រជែង ៤ពិន្ទុផងដែរ គឺក្រុមក្រសួងការពារជាតិ ដែលទើបមាន ៤០ពិន្ទុឈរលេខ២ ក្រោយប្រកួត ១៦លើកឈ្នះ១៣ស្មើ១ និងចាញ់២ ។

14021707_1779936988910468_1850786659240994620_n

រីឯការបរាជ័យរបស់ក្រុមព្រះខ័នរាជស្វាយរៀង គឺនៅបន្ដឈរលេខ៤ ជាបណ្ដោះអាសន្នមាន ២៥ពិន្ទុប៉ុន្ដែអស់ឱកាសដណ្ដើមចំណាត់ថ្នាក់លេខ៣ ជាមួយក្រុមណាហ្គាវើលទៅហើយ បន្ទាប់ពីឆ្លងកាត់ ១៦ប្រកួតឈ្នះ៨ ស្មើ១ និងចាញ់៧ ខណៈក្រុមណាហ្គាវើល ឈរលេខ៣ និងមាន ៣៤ពិន្ទុ ក្រោយប្រកួត ១៧លើកឈ្នះ១០ ស្មើ៤ និងចាញ់៣ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ