ប្រវត្តិមិនធម្មតារបស់កីឡាការិនីហូឡង់ដែលត្រូវជួប ស៊ន សៀវមុី នៅរីយ៉ូយប់នេះ!

ភ្នំពេញ៖ នៅវេលាម៉ោង ១១ យប់នេះ កីឡាការិនី ស៊ន សៀវមុី របស់កម្ពុជានឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកពិភពលោកជាលើកទី១ ក្នុងជីវិតដោយត្រូវជួបជាមួយនឹងកីឡាការិនីហូឡង់  Reshmie Oogink ដែលមានប្រវត្តិមិនធម្មតាឡើយនៅក្នុងវិស័យកីឡាតេក្វាន់ដូនេះ។

reshmie-oogink-rio-2016

Reshmie Oogink ដែលបានចាប់កំណើតនៅក្នុងប្រទេសហូឡង់នោះមានអាយុ ២៦ឆ្នាំ និងធ្លាប់គ្រងតំណែងជាជើងឯកតេក្វាន់ដូយុវជនទ្វីបអឺរ៉ុបកាលពី២០០៥ មិនត្រឹមតែប៉ុណ្ណោះកីឡាការិនីឆ្នើមកម្ពស់ ១.៧៩ ម៉ែត្ររូបនេះស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៥ នៅតារាងចំណាត់ថ្នាក់តេក្វាន់ដូអូឡាំពិក ខណៈដែល ស៊ន សៀវមុី ស្ថិតនៅលេខរៀងទី៣៣ ឯណោះ។ ជើងខ្លាំងហូឡង់រូបនេះ បានចូលហ្វឹកហាត់តេក្វាន់ដូក្រោមការបង្វឹកផ្ទាល់ពីឪពុករបស់ខ្លួនតាំងតែពីអាយុ ៥ឆ្នាំមកម្ល៉េះ និងបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការប្រកួតក្របខណ្ឌយុវជនទាំងនៅក្នុងប្រទេស និងនៅតំបន់អឺរ៉ុប។

13583_02_02

ជាមួយនឹងប្រវត្តិប្រកួតដ៏ជោគជាំ Reshmie Oogink  ធ្លាប់ឈ្នះមេដាយមាស ៦ដងមកហើយ ដោយក្នុងនោះរួមមាន Dutch Open 2006, German Open 2006 , French Open 2008 , British Open 2009 , German Open 2012 និង Dutch Open 2012 កន្លងទៅនេះ។ ដោយសរុបជាប្រកួតវិញ Reshmie ប្រកួតបាន១២០ប្រកួត និងឈ្នះបាន ៧៧ប្រកួត។ ជាងនេះទៅទៀត មុននឹងឈានចូលមកដល់ការប្រកួតអូឡាំពិកនៅរីយ៉ូនេះ នាងក៏ទើបតែបានទទួលមេដាយមាសក្នុងការប្រកួត WTF President’s Cup ក្នុងប្រភេទទម្ងន់ ៧៣ គីឡូក្រាម និងគ្រងតំណែងលេខ២ ក្នុងការប្រកួតនៅទ្វីបអឺរ៉ុបដើម្បីទទួលបានសិទ្ធិមកចូលរួមព្រឹត្តិការណ៍អូឡាំពិកផងដែរ៕

CohnHZPUkAAxq5T

អត្ថបទ៖ មករា

 

 

Reshmie មានអាយុ២៦ឆ្នាំ កើត Almelo ប្រទេសហុល្លង់។ កីឡាការិនីរូបនេះ មានកម្ពស់ដល់ទៅ ១,៧៩ម៉ែត្រ ហើយមានបទពិសោធន៍ជោកជាំជាមួយការប្រកួតធំៗ។ រូបនាង ចាប់ផ្ដើមហ្វឹកហាត់តាំងពីអាយុ៥ឆ្នាំ នៅក្នុងកន្លែងហ្វឹកហាត់របស់ឪពុកនាងតែម្ដង។

បន្ទាប់ពីហ្វឹកហាត់បានរយៈ ពេល៧ឆ្នាំ Reshmie ចាប់ផ្ដើមចូលប្រកួតក្នុងពានរង្វាន់តេក្វាន់ដូយុវជនរបស់ប្រទេសហុល្លង់។ នៅឆ្នាំ២០០៥ នាងបានឈ្នះពានរង្វាន់ European Championships សម្រាប់យុវជន ហើយក៏ទទួលបានមេដាយមាសក្នុងប្រភេទទម្ងន់៥៩គីឡូក្រាម។ ហើយដល់ឆ្នាំ២០០៦ នាងទទួលបានលេខ៤ ក្នុងការប្រកួត European Youth Championships ។

 

 

 

ចំណាត់ថ្នាក់នៅអូឡាំពិក (Olympic Ranking)

 

Reshmie មានចំណាត់ថ្នាក់លេខ៥នៅអូឡាំពិក ខណៈដែល ស៊ន សៀវម៉ី វិញ មានចំណាត់ថ្នាក់ដល់ទៅ៣៣ឯណោះ។

មតិយោបល់

Sponsor

អត្ថបទថ្មីៗ