ស៊ន សៀវមុី ត្រូវប្រកួតយប់នេះខណៈប្រជាជនខ្មែររាប់លាននាក់ផ្តល់ក្តីសង្ឃឹម និងជំនឿចិត្ត

រីយ៉ូ៖ វីរៈកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវមុី នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិកពិភពលោកនាយប់នេះហើយ ដោយត្រូវប្រកួតជាមួយនឹងជើងខ្លាំងហូឡង់  Reshmie Oogink ដែលមានបទពិសោធន៍ប្រឡូកក្នុងវិស័យកីឡាតេក្វាន់ដូនេះយ៉ាងជោគជាំថែមទាំងជាកីឡាការិនីឆ្នើមមួយរូបនៅក្នុងទ្វីបអឺរ៉ុបផងដែរ។

13920809_1054106284676732_8744402317307371016_n

ជាមួយគ្នានេះដែរ ប្រជាជនកម្ពុជារាប់លាននាក់កំពុងរង់ចាំយ៉ាងអន្ទះសារ និងបានរួមគ្នាផ្តល់កម្លាំងចិត្ត ក៏ដូចជាក្តីសង្ឃឹមដល់ ស៊ន សៀវមុី ហើយមានជំនឿចិត្តថា កីឡាការិនីរូបនេះនឹងអាចនាំយកមេដាយពីព្រឹត្តិការណ៍អូឡាំពិកមកកាន់មាតុប្រទេសវិញជាមិនខាន បើទោះបីនេះជាការចូលរួមលើកទី១ របស់នាងក៏ដោយ។  ទន្ទឹមនឹងនេះគេសង្កេតឃើញថា សៀវមុី បានខិតខំហ្វឹកហាត់ជាប្រចាំជាមួយគ្រូបង្វឹករបស់ខ្លួនក្នុងរយៈពេលស្នាក់នៅទីក្រុងរីយ៉ូដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅរកការបំបែករនាំងឧបសគ្គធំៗនៅលើផ្លូវទៅកាន់មេដាយអូឡាំពិកនោះ។

14034852_1064422573645103_8232222034859389669_n

សូមបញ្ជាក់ផងដែរថា ម្ចាស់មេដាយមាសទ្វីបអាសុី ស៊ន សៀវមុី នឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី២០ ខែសីហា វេលាម៉ោង ១៣:០០ រសៀល (ម៉ោងនៅប្រេសុីល) ដែលត្រូវនឹងម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) នៅទីលាន Carioca Arena ក្នុងប្រភេទទម្ងន់លើសពី ៦៧ គីឡូក្រាម។

CpqrSQ0WcAAqj3p

បើទោះបីជាមានបទពិសោធន៍តិចឆ្នាំបើធៀបជាមួយនឹងដៃគូរបស់ខ្លួនក្តីក៏ ស៊ន សៀវមុី នៅតែជាគ្រាប់ពេជ្រមួយរបស់កម្ពុជា និងជាក្តីសង្ឃឹមក្នុងការដណ្តើមមេដាយអូឡាំពិកលើកដំបូង បន្ទាប់ពីនាងបានបំបែកកំណត់ត្រាក្នុងនាមជាជនជាតិខ្មែរទី១ ដែលទទួលបានសិទ្ធិពេញលេញដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក និងកំពុងគ្រងតំណែងជាជើងឯកតេក្វាន់ដូទ្វីបអាសុីផងដែរ។ ចំណែកឯគូប្រកួត Reshmie Oogink វិញនោះមានប្រវត្តិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗជាច្រើនហើយនាងក៏ទើបតែបានទទួលមេដាយមាសក្នុងការប្រកួត WTF President’s Cup ក្នុងប្រភេទទម្ងន់ ៧៣ គីឡូក្រាម និងគ្រងតំណែងលេខ២ ក្នុងការប្រកួតនៅទ្វីបអឺរ៉ុបដើម្បីទទួលបានសិទ្ធិមកចូលរួមព្រឹត្តិការណ៍អូឡាំពិកនេះ៕

133691419_14123401092321n

 

អត្ថបទ៖

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ