EPL: កាលវិភាគប្រកួតសប្តាហ៍ទី ២ 

ការប្រកួត English Premier League រដូវកាល ២០១៦-២០១៧ បានឈានមកដល់សប្តាហ៍ទី ២ ហើយ។ សម្រាប់ការប្រកួតសប្តាហ៍នេះក្លឹប Manchester United ទទួលភ្ញៀវក្លឹប Southampton ក្នុងការប្រកួតដំបូងនៃសប្តាហ៍នេះ។

សម្រាប់ថ្ងៃនេះការប្រកួតដំបូងគឺជាការប្រកួតរវាងក្លឹប Stock City នឹងត្រូវទទួលភ្ញៀវក្លឹប Manchester City ខណៈពេលដែលក្លឹប Chelsea ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្លឹប Watford។ រីឯក្លឹបហង្សក្រហម Liverpool ដេលបើករដូវកាលមកយកឈ្នះក្លឹប Arsenal ក្នុងលទ្ធផល ៤-៣ នោះនឹងត្រូវជួបប្រកួតជាមួយក្លឹប Burnley។

គួរបញ្ជាក់ផងដែរថា ការប្រកួតធំប្រចាំនេះគឺជាការប្រកួតរវាងក្លឹបជើងឯក Premier League រដូវកាលមុន⁣⁣ Leicester City នឹងបើកកីឡដ្ឋាន King Power របស់ខ្លួនដើម្បីទទួលភ្ញៀវក្លឹបកាំភ្លើងធំ Arsenal។ ក្លឹបទាំងពីរនេះមិនទាន់មានពិន្ទុនៅឡើយទេ ដោយសារតែក្នុងការប្រកួតសប្តាហ៍ទី ១ ក្រុមទាំងពីរសុទ្ធតែទទួលបរាជ័យដូចគ្នា។ ដូច្នេះក្រុមទាំងពីរសុទ្ធតែត្រូវជ័យជម្នះដូចគ្នាដើម្បីព្យាយាមស្វែងរកបពិន្ទុក្នុងសប្តាហ៍នេះ។ ចាំមើលថាតើនៅក្នុងសប្តាហ៍នេះក្លឹបមួយណានឹងអាចរកបាន ៣ ពិន្ទុដំបូងនារដូវកាលថ្មីនេះ។ ខាងក្រោមជាកាលវិភាគប្រកួតសប្តាហ៍ទី ២៕

week-2

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ