Thai League: កាលវិភាគប្រកួតសប្តាហ៍ទី ២៨

ការប្រកួតលីកកំពូលនៃប្រទេស ថៃ ឬ Toyota Thai League 2016 សប្តាហ៍នេះបានឈានដល់ការប្រកួតសប្តាហ៍ទី ២៨ ហើយ។ ការប្រកួតនៅក្នុងសប្តាហ៍នេះមានការប្រកួតគូរពិសេសៗជាច្រើនព្រមទាំងការប្រកួតទាំង ៩ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ទាំងអស់តែម្តង។

សម្រាប់ការប្រកួតសប្តាហ៍ទី ២៨ នេះក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុបនៃលីកកំពូលប្រទេសថៃក្លឹប Muanthong United នឹងត្រូវជួបប្រកួតជាមួយក្លឹប Pattaya United។ ការប្រកួតនេះផងដែរគឹជាការប្រកួតមួយសំខាន់សម្រាប់ក្លឹប Muagnthong United ដែលត្រូវការឈ្នះដើម្បីរក្សារដំណែងកំពូលតារាងនិង ដើម្បីបន្តដាក់សម្ពាធទៅលើក្លឹប Bangkok United។

រីឯក្លឹប Bangkok United ដែលកំពុងតែប្រដេញពិន្ទុជាមួយក្លឹប Muangthong United នោះនឹងត្រូវជួបប្រកួតជាមួយក្លឹប Nakhon Ratchasim។  ខណៈដែលការប្រកួតធំប្រចាំសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប Army United នឹងត្រូវទទួលភ្ញៀវដែលជាក្លឹបជើងឯករដូវកាលមុន Buriram United ក្នុងការប្រកួតសប្តាហ៍នេះ។ ខាងក្រោមនេះជាកាលវិភាគប្រកួតទាំងស្រុងសម្រាប់សប្តាហ៍ទី ២៨៕

13975322_1756389227975779_4630503750547088652_o

អត្ថបទ៖ រិទ្ធី

ប្រភព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ