Rio Olympics 2016: ក្រុមហុកគី អាហ្សង់ទីន ឈ្នះមេដាយមាសក្រោយឈ្នះក្រុម ប៊ែលហ្សិក

ក្រុមហុកគី អាហ្សង់ទីន ឈ្នះមេដាយមាសក្រោយឈ្នះក្រុម ប៊ែលហ្សិក ក្នុងការប្រកួតហុកគីអូឡាំពិកជាលើកដំបូងក្នុងលទ្ធផល ៤-២ នៅទីក្រុង Rio។

កីឡាករ Tanguy Cosyns ជួយឲ្យក្រុមប៊ែលហ្សិកនាំមុខ ប៉ុន្តែក្រុមអាហ្សង់ទីនវាយបកវិញហើយគ្រប់គ្រងការប្រកួតមុននឹងសម្រាកដោយកីឡាករ Pablo Ibarra, Ignacio Ortiz និង Gonzalo Peillat។

កីឡាករ Gauthier Boccard ជួយឲ្យក្រុមប៊ែលហ្សិក បានមួយគ្រាប់វិញ ប៉ុន្តែកីឡាករ Agustin Mazzilli ជួយឲ្យក្រុមអាហ្សង់ទីន ឈ្នះក្នុងការប្រកួតនេះ។

ចំណែកឯក្រុមអាល្លឺម៉ង់ឈ្នះមេដាយសំរឹទ្ធក្រោយយកឈ្នះដោយ penalty ក្នុងលទ្ធផល ៤-៣ ទៅលើក្រុមហូឡង់ ក្រោយស្មើគ្នា ១-១៕

Screen Shot 2016-08-19 at 2.22.39 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ