Rio Olympics 2016: កីឡាករ Ryan Crouser បំបែកកំណត់ត្រា ២៨ ឆ្នាំ ឈ្នះមេដាយមាស 

កីឡាករ Ryan Crouser សញ្ជាតិ អាម៉េរិគ បានបំបែកកំណត់ត្រារយៈពេល ២៨ ឆ្នាំរបស់អូឡាំពិក ដើម្បីឈ្នះមេដាយមាសឲ្យក្រុមអាម៉េរិគក្នុងវិញ្ញសារ shot put បុរសវគ្គផ្តាច់ព្រ័ត្រ។

កីឡាករ Crouser វ័យ ២៣ ឆ្នាំបោះបាន ២២.៥២ ម៉ែត្រនៅក្នុងការបោះលើទី ៥ របស់ខ្លួនដើម្បីបំបែកកំណត់ត្រារបស់កីឡាករ Ulf Timmermann ដែលធ្វើបាន ២២.៤៧ ម៉ែត្រ នៅក្នុងការប្រកួតនាទីក្រុង សេអ៊ូល ១៩៨៨។

កីឡាករ Joe Kovacs ដែលជាជើងឯកពិភពលោក ២០១៥ ធ្វើបាន ២១.៧៨ ម៉ែត្រឈ្នះមេដាយប្រាក់ឲ្យក្រុមអាម៉េរិគ ខណៈកីឡាករ នូវែលហ្សេឡង់ Tomas Walsh ឈ្នះមេដាយសំរឹទ្ធដោយធ្វើបាន ២១.៣៦ ម៉ែត្រ។

គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិ ប៉ូឡូញ Tomasz Majewski ដែលឈ្នះមេដាយមាសឆ្នាំ ២០១២ បញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ ៦ ដោយបានធ្វើបានត្រឹមតែ ២០.៧២ ម៉ែត្រ៕

_90841666_crouser1_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ