Rio Olympics 2016: កីឡាករ Alistair Brownlee ឈ្នះមេដាយមាសវិញ្ញសាទ្រីយ៉ាត្លុង ខណៈប្អូនប្រុសឈ្នះមេដាយប្រាក់ 

កីឡាករ Alistair Brownlee បានឈ្នះមេដាយមាសអូឡាំពិកលើវិញ្ញសា ទ្រីយ៉ាថ្លុងបុរស ដែលជាមេដាយមាសទី២០ ឲ្យក្រុមចក្រភពអង់គ្លេស ក្នុងការប្រកួតនាទីក្រុង Rio ខណៈប្អូនប្រុសរបស់កីឡាកររូបនេះ Jonny claiming ក៏បានឈ្នះមេដាយប្រាក់ដែរ។

កីឡាករ Alistair វ័យ ២៨ ឆ្នាំបានដាច់ឆ្ងាយពីប្អូនប្រុសវ័យ ២៦ ឆ្នាំនៅពាក់កណ្តាលផ្លូវរត់ ១០ គីឡូម៉ែត្រដើម្បីទទួលជ័យជម្នះក្នុងការប្រកួត។ យ៉ាងណាក៏ដោយ បងប្អូនទាំងពីររូបនេះមានគម្លាតមិនឆ្ងាយពីគ្នានោះទេនៅក្នុងវិញ្ញសា ហែលទឹក ជិះកង់ និង road race stages, តែចុងក្រោយកីឡាករ Alistair ដែលជាបងប្រុសបានឆ្លងផុតខ្សែបន្ទាត់មុន ៦ វិនាទីដើម្បីឈ្នះមេដាយមាស។ចំណែកឯកីឡាករ Henri Schoeman សញ្ជាតិអាហ្រ្វិកខាងត្បូងទទួលបានមេដាយសំរឹទ្ធ។

គួរបញ្ជាក់ផងដែរថា កីឡាករ Alistair Brownlee គឹជាកីឡាករដំបូងគេដែលឈ្នះមេដាយមាសលើវិញ្ញសាទ្រីយ៉ាត្លុង ខណៈប្អូនប្រុសរបស់ខ្លួនគឺកីឡាករ Jonny បានទទួលភាពចម្រើនដោយប្តូរពីការឈ្នះមេដាយសំរឹទ្ធនៅទីក្រុងឡុងកាលពីឆ្នាំ២០១២ មកឈ្នះមេដាយប្រាក់នៅទីក្រុង Rio នេះ៕

Screen Shot 2016-08-19 at 1.43.16 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ