Rio Olympics 2016: កីឡាការីនី Jade Jones ឈ្នះមេដាយមាសវិញ្ញសាតេក្វាន់ដូ ៥៧ គីឡូក្រាម

កីឡាការីនីចក្រភពអង់គ្លេស Jade Jones បានការពារតំណែងជើងឯកអូឡាំពិករបស់ខ្លួនក្នុងវិញ្ញសា តេក្វាន់ដូ ៥៧ គីឡូក្រាម បានសម្រេចដោយបានយកឈ្នះក្នុងលទ្ធផល ១៦-៧ ទៅលើកីឡាការីនីសញ្ជាតិ អេស្ប៉ាញ Eva Calvo Gomez នាទីក្រុង Rio។កីឡាការីនី វ័យ ២៣ រូបនេះនាំមុខ ៦ ទល់នឹង ០ ក្នុងជុំទី១ ជាមួយនឹងការទាត់ត្រូវក្បាល ២ ដង។ តែចូលដល់ជុំទី ២ កីឡាការីនី អេស្ប៉ាញ វាយបកវិញបានសម្រេចដោយលទ្ធផល ៧-៦។ លុះចូលដល់ជុំទី ៣ កីឡាការីនីទាំងពីរសុទ្ធតែព្យាយាមរកពិន្ទុ តែកីឡាការីនី Jones ទាត់ត្រូវក្បាល ២ ដង ជួយឲ្យខ្លួនឈ្នះមេដាយមាសក្នុងការប្រកួតនេះតែម្តង។

កីឡាការីនីរូបនេះបានប្រាប់ BBC Sport ក្រោយឈ្នះថា៖ “នេះពិតជាអារម្មណ៍មួយដែលពិបាកនឹងជឿ។ ខ្ញុំមិនអាចពន្យល់បាននោះទេ។” កីឡាការីនី Jones បានបន្តថា៖ “ខ្ញុំនៅក្មេងដូចនេះការឈ្នះមេដាយមាសអូឡាំពិក ២ គឹពិតជារឿងមិនគួរឲ្យជឿនោះទេ។”

គួរបញ្ជាក់ផងដែរថា កីឡាការីនី Jones ឈ្នះមេដាយមាសអូឡាំពិក ទីក្រុងឡុង ២០១២ ម្តងរួចទៅហើយហើយបច្ចុប្បន្នកីឡាការីនីរូបនេះក៏ជាជើងឯកទ្វីបអឺរ៉ុបផងដែរ៕

_90841801_gettyimages-591909134

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ