ក្លឹប Buriram អញ្ជើញក្រុម U-14 ភ្នំពេញក្រោនទៅប្រកួតជាមួយប្រទេស ៤ ផ្សេងទៀតនៅខែតុលា

ភ្នំពេញ៖  ក្រុមយុវជនអាយុក្រោម ១៤ ឆ្នាំរបស់ក្លឹបភ្នំពេញក្រោនត្រូវបានអញ្ជើញជាផ្លូវការដើម្បីចូលរួមក្នុងកម្មវិធីប្រកួត Buriram U14 International Tournament 2016 នៅខែតុលាខាងមុខនេះដែលនឹងប្រព្រឹត្តទៅក្នុងទឹកដីនៃព្រះរាជណាចក្រថៃ ពោលគឺនៅកីឡដ្ឋាន New I-Mobile Stadium របស់ក្លឹប Buriram United ផ្ទាល់តែម្តង។

13920559_1333046726722848_3650952940701370787_o

ព្រឹត្តិការណ៍ប្រកួតនេះនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នេះដោយមានការចូលរួមពីសំណាក់ក្រុមមួយចំនួនដែលមានពីប្រទេសថៃ ជប៉ុន ចិន ម៉ាឡេសុី និងកម្ពុជា ដូចជា៖ Guangzhou Evergrande (China), Jubilo Iwata (Japan), Malaysia National Team, PPCFC, Chonburi, Suphanburi និង Bangkok United ផងដែរ៕

ប្រភព៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ