Rio Olympics 2016: កីឡាករ Usain Bolt ឈ្នះមេដាយមាសវិញ្ញសាររត់ ២០០ ម៉ែត្រ

កីឡាករ Usain Bolt ឈ្នះមេដាយមាសក្នុងការប្រកួតអូឡាំពិក វិញ្ញាសាររត់ ២០០ ម៉ែត្រ នាទីក្រុង Rio ហើយសង្ឃឹមថានឹងអាចឈ្នះមេដាយមាស ៣ ក្នុងការប្រកួតលើកនេះ។ ហើយនេះជាមេដាយមាសទី ៨ ដែលកីឡាកររូបនេះបានឈ្នះ។

កីឡាករ Bolt វ័យ ២៩ ឆ្នាំធ្វើបានក្នុងថេរវេលា ១៩.៧៨ វិនាទីមុនកីឡាករ កាណដា Andre de Grasse កីឡាករ បារាំង Christophe Lemaitre។

កីឡាករអង់គ្លេស Adam Gemili បញ្ចប់ទៅមានថេរវេលាស្មើនឹងកីឡាករ Lemaitre ប៉ុន្តែមិនអាចឈ្នះមេដាយអូឡាំពិកលើកដំបូងរបស់ខ្លួននៅក្នុងរូបភាពបញ្ចប់។

កីឡាករ Bolt បានឈ្នះមេដាយមាសក្នុងវិញ្ញសាររត់ ១០០ ម៉ែត្រហើយ កីឡាករ រូបនេះនឹងចូលរួក្នុងការប្រកួតជាក្រុមវិញ្ញសាររត់ ៤x១០០ ម៉ែត្រនៅថ្ងៃសៅរ៍ខាងមុខ។

គួរបញ្ជាក់ផងដែរថា កីឡាករ Usain Bolt ឈ្នះមេដាយមាស ១០០ ម៉ែត្រ ២០០ ម៉ែត្រ និង ៤x១០០ ម៉ែត្រ នៅក្នុងការប្រកួតអូឡាំពិកនាទីក្រុង ប៉េកាំង ២០០៨ និង ទីក្រុង ឡុង ២០១២ ហើយគ្រោងនឹងបំបែកកំណត់ត្រាពិភពលោករបស់ខ្លួន ១៩.១៩ វិនាទីមកក្រោម ១៩ វិនាទីនៅក្នុងការប្រកួតអូឡាំពិក ទីក្រុង Rio៕

Screen Shot 2016-08-19 at 9.19.24 AM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ