លីគកំពូលកម្ពុជា៖ ជំនួបវគ្គចុងក្រោយរវាងបឹងកេត និងស្វាយរៀង ធ្វើឡើងនៅម៉ោង ៦ល្ងាចនេះ

ភ្នំពេញ៖ ក្រុមខ្លាំងបឹងកេតអង្គរ នឹងត្រូវជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋានខេត្តស្វាយរៀងខណៈលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបាល់ទាត់មានមូលដ្ឋាននៅខេត្តកំពង់ចាមនេះ បានចាត់ទុកការប្រកួតនេះគឺជាជំនួបវគ្គផ្ដាច់ព្រ័ត្រ ដើម្បីឈានទៅប្រជែងតំណែងជើងឯកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាលថ្មី ឆ្នាំ២០១៦នេះ ។

13987394_1778368862400614_3912471475779909693_o

លោក ប្រាក់ សុវណ្ណារ៉ា បានឲ្យដឹងមុនការប្រកួតល្ងាចនេះថា ជ័យជម្នះលើភ្នំពេញក្រោន ៣-២ កាលពីសប្ដាហ៍មុនគឺជាជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលលោកបានដាក់គោលដៅឈ្នះជានិច្ចក្នុងចំណោម ៣ប្រកួតចុងក្រោយប៉ុន្ដែក្ដីសង្ឃឹមលើកពាននឹងកើនដល់ ៩០% ប្រសិនបើឈ្នះព្រះខ័នរាជស្វាយរៀងល្ងាចនេះហេតុនេះហើយទើបលោកចាត់ទុកព្រះខ័នរាជស្វាយរៀង គឺជាគូប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ខ្លួន ។យ៉ាងណាមិញលោកក៏បានបញ្ជាក់ពីការត្រៀមខ្លួនដោយគ្មានការធ្វេសប្រហែស ដើម្បីយកឈ្នះក្រុមប៉ូលិស ដែលជាគូប្រជែងចុងក្រោយនាថ្ងៃទី១០ ខែកញ្ញាខាងមុខផងដែរ ។ ប៉ុន្ដែជារួមបឹងកេត គឺត្រូវការឈ្នះ ២ប្រកួតចុងក្រោយដាច់ខាត ទើបអាចលើកពានបើភ្លាត់ស្នៀតស្មើ ឬចាញ់តែ ១ប្រកួត ឱកាសលើកពាននឹងបានទៅក្រុមក្រសួងការពារជាតិ ដែលកំពុងកាន់ ៤០ពិន្ទុក្នុងដៃហើយចាញ់បឹងកេតតែ ១ពិន្ទុប៉ុណ្ណោះ ។14053918_1778339129070254_7609805360892374114_o

ដោយឡែកលោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថា ដោយសារជើងទី១ ធ្លាប់ចាញ់បឹងកេត ៣-១ក្រៅទឹកដី ដូច្នេះលោកនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីសងសឹក និងស្វែងរកជ័យជម្នះមួយដ៏ល្អ សម្រាប់ការប្រកួតដ៏សំខាន់នេះ ។លោកថា មិនថាក្រុមបឹងកេតអង្គរ ឬក្រុមភ្នំពេញក្រោននោះទេ សម្រាប់ ២ប្រកួតចុងក្រោយគឺលោកត្រូវការឈ្នះជានិច្ចដើម្បីទទួលបានលទ្ធផលល្អប្រចាំឆ្នាំ បើទោះបីគ្មានឱកាសលើកពានក៏ដោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ