Christian Benteke: ក្លឹប Crystal Palace ឈានដល់ការព្រមព្រៀងទិញខ្សែប្រយុទ្ធក្លឹប Liverpool

ក្លឹប Crystal Palace បានយល់ព្រមតម្លៃខ្លួនក្នុងការទិញខ្សែប្រយុទ្ធរបស់ក្លឹប Liverpool សញ្ជាតិ ប៊ែលហ្សិក កីឡាករ Christian Benteke ក្នុងតម្លៃខ្លួន ២៧ លានផោន។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះនឹងធ្វើដំណើរទៅកាន់ទីក្រុង ឡុង ដើម្បីធ្វើតេស្តសុខភាពហើយសម្រេចការផ្ទេរនេះ។

កីឡាករ Benteke ដែលចូលរួមជាមួយក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃខ្លួន ៣២.៥ លានផោននោះនឹងក្លាយជាកីឡាករដែលក្លឹប Palace បានទិញក្នុងតម្លៃកំណត់ត្រារបស់ក្លឹប។ តម្លៃខ្លួនរបស់កីឡាកររូបនេះអាចនឹងឡើងដល់ ៣០ លានផោនប្រសិនជាបួករួមជាមួយនឹងថ្លៃ add-ons។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅខ្សែបម្រើស្លាបកីឡាករ Andros Townsend គឺជាកីឡាករដែលក្លឹបទិញមកមានតម្លៃខ្លួនថ្លៃជាងគេ ដែលផ្ទេរពីក្លឹប Newcastle មកក្នុងតម្លៃ ១៣ លានផោន កាលពីខែកក្កដា៕

Christian Benteke

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ