Rio Olympics 2016: អាល្លឺម៉ង់ឈ្នះមេដាយមាសលើវិញ្ញសា kayak ផ្នែកបុរសជាគូក្នុងចម្ងាយ ១,០០០ ម៉ែត្រ

កីឡាករសញ្ជាតិអាល្លឺម៉ង់ដ៏ Max Rendschmidt និង Marcus Gross បានបង្ហាញសមត្ថភាពយ៉ាងល្អក្នុងការប្រកួតអូឡាំពិកដោយឈ្នះមេដាយមាសវិញ្ញសា kayak ផ្នែកបុរសជាគូចម្ងាយ ១,០០០ ម៉ែត្រ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ កីឡាករទាំងពីរនេះបានចាប់ផ្តើមនាំមុខនៅត្រង់ចំណុច ២៥០ ម៉ែត្រ បន្ទាប់ពីការចាប់ផ្តើមយ៉ាងល្អហើយមិនបានផ្តល់ឱកាសឲ្យគូប្រកួតដណ្តើមការនាំមុខបាននោះទេ។ ពួកគេធ្វើបាននៅថិរវេលា ៣ នាទី ១០.៧៨១ វិនាទី ដោយយកឈ្នះកីឡាករសញ្ជាតិស៊ែបី Marko Tomicevic និង Milenko Zoric បានត្រឹមទទួលមេដាយប្រាក់ ខណៈកីឡាករសញ្ជាតិអូស្រ្តាលី Ken Wallace និង Lachlan Tame ទទួលបានមេដាយសំរឹទ្ធ៕

Screen Shot 2016-08-18 at 8.54.20 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ