កីឡាករ Andre Ayew នឹងត្រូវអវត្តមានរយៈពេល ៤ ខែក្រោយទទួលរងរបួសភ្លៅ

កីឡាករចំណូលថ្មីដែលក្លឹប West Ham ទើបតែទិញក្នុតម្លៃខ្លួនខ្ពស់កីឡាករ Andre Ayew នឹងត្រូវធ្វើការវះកាត់ភ្លៅ ហើយសម្រាករយៈពេល ៤ ខែ នេះបើតាមអនុប្រធាក្លឹប West Ham លោក David Gold បាននិយាយ។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានផ្ទេរពីក្លឹប Swansea មកក្នុងតម្លៃខ្លួន ២០.៥ លានផោន បានទទួលរងរបួសនៅនាទីទី ៣៥ នៅក្នុងការប្រកួតដំបូងរបស់ខ្លួនឲ្យក្លឹប West Ham ដែលចាញ់ក្លឹបតោខៀវ Chelsea ក្នុងលទ្ធផល ២-១។

អនិប្រធានក្លឹប West Ham លោក David Gold បានសសេរលើបណ្តាញសង្គមថា៖ “ដំណឹងអាក្រក់ កីឡាករ Ayew បានទទួលរងរបួសផ្នែកភ្លៅខាងមុខ ហើយត្រូវការវះកាត់។ ដូចនេះកីឡាកររូបនេះនឹងអវត្តមានរយៈពេល ៤ ខែ។ សំណាង Andre៕”

_90826628_ayew_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ