Scotland: លោក Gregor Townsend ចូលជំនួសដំណែងលោក Vern Cotter ក្នុងនាមជាគ្រូបង្គោលក្រុម

លោក Gregor Townsend បានចូលជំនួសដំណែងលោក Vern Cotter ក្នុងនាមជាគ្រូបង្គោលក្រុម ស្កុតឡែន នេះបើតាម Scottish Rugby បានប្រកាស។

គ្រូបង្គោលរបស់ក្រុម Glasgow Warriors លោក Townsend វ័យ ៤៣ ឆ្នាំធ្លាប់ធ្វើការជាក្រុមការងាររបស់លោក Andy Robinson ពីមុនផងដែរ។

អតីតកីឡាករក្រុមស្កុតឡែនរូបនេះធ្លាប់លេងឲ្យក្រុម ៨២ ដង បូករួមទាំងបង្ហាញខ្លួនឲ្យក្រុម Lions ព្រមទាំងដឹកនាំក្រុម Warriors ឈ្នះ Pro12 នៅឆ្នាំ ២០១៥។

ក្រោយការតែងតាំងលោក Townsend បាននិយាយថា៖ “ខ្ញុំពិតជាមោទកភាពជាខ្លាំង។ នេះពិតជាទំនួសខុសត្រូវមួយដ៏ធំក្នុងនាមជាគ្រូរបស់ក្រុមជម្រើសជាតិ។” លោកបានបន្តថា៖ “ការផ្តោតអារម្មណ៍របស់ខ្ញុំគឺទៅលើរដូវកាលបន្ទាប់ជាមួយក្រុម Glasgow ហើយខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយក្លឹបក្នុងឆ្នាំបន្ទាប់ទៀត៕”

Screen Shot 2016-08-18 at 3.22.14 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ