Rio Olympics 2016: កីឡាការីនី Elaine Thompson ឈ្នះមេដាយមាសវិញ្ញសាររត់ ២០០ ម៉ែត្រ

កីឡាការីនី ហ្សាម៉ាអ៊ីក Elaine Thompson ឈ្នះមេដាយមាសអូឡាំពិក វិញ្ញសាររត់ ២០០ ម៉ែត្រដើម្បីបង្រ្គប់ការឈ្នះមេដាយមាស ២ ក្នុងការប្រកួតនាទីក្រុង Rio។

កីឡាការីនី Thompson វ័យ ២៤ ឆ្នាំ ធ្វើបានក្នុងថេរវេលា ២១.៧៨ វិនាទីដើម្បីយកឈ្នះលើកីឡាការីនីជើងឯកពិភពលោក សញ្ជាតិ ហូឡង់ ដោយ ០.១៣ វិនាទី។

កីឡាការីនីសញ្ជាតិ អាម៉េរិគ Tori Bowie ឈ្នះមេដាយសំរឹទ្ធក្នុងថេរវេលា ២២.១៥ វិនាទីខណៈកីឡាការីនី ចក្រភពអង់គ្លេស Dina Asher-Smith បញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៥ ថេរវេលា ២២.៣១ វិនាទី។

ក្រោយឈ្នះកីឡាការីនី Thompson បានបង្ហាញចំណាប់អារម្មណ៍ថា៖ “នេះគឺពិតជាពិសេស និងជាអារម្មណ៍ដ៏អស្ចារ្យមួយ។ ខ្ញុំគិតថាពន្លឺរបស់ខ្ញុំកំពុងតែភ្លឺ។ ការដាក់ឈ្មោះរបស់ខ្ញុំនៅជិតកីឡាការីនី Veronica Campbell-Brown និង Shelly-Ann Fraser-Pryce ដែលខ្ញុំគោរពគឺពិតជាអារម្មណ័មួយដ៏អស្ចារ្យ៕”

Screen Shot 2016-08-18 at 3.03.01 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ