ក្បួនប្រណាំងរថយន្តលើចម្ងាយផ្លូវជាង ២០០០ គីឡូម៉ែត្រ នឹងបញ្ចប់នៅទឹកដីអង្គរក្នុងថ្ងៃស្អែក

ភ្នំពេញ៖ ក្បួនប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គដែលត្រូវបានគេប្រសិទ្ធិនាមថា ASIA Cross Country Rally 2016 និងដែលបានចេញដំណើរពីតំបន់ប៉ាតាយ៉ា នៃប្រទេសថៃតាំងតែពីថ្ងៃទី១៤ ខែសីហាមកនោះបានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយកាលពីថ្ងៃទី១៧ ខែសីហាម្សិលមិញ ហើយនៅថ្ងៃទី១៨ ខែសីហានេះក្បួនរថយន្តប្រណាំងទាំងនេះបានចេញដំណើរជាបន្តទៀតទៅកាន់ខេត្តសៀមរាបដែលជាទីផ្តាច់ព្រ័ត្រនៃកម្មវិធីដោយគ្រោងនឹងបញ្ចប់នៅទីនោះនាថ្ងៃទី១៩ ស្អែកនេះ។

13906638_1081072971986514_6075030686225490317_n

នៅក្នុងព្រឹត្តិការណ៍នេះដែរ កម្ពុជាបានបញ្ជូនកីឡាករ ៤នាក់ចូលរួមប្រកួត ដែលពីរនាក់ប្រកួតលើប្រភេទកីឡាប្រណាំងម៉ូតូ និងពីរនាក់ទៀតប្រណាំងឡាន (ម្នាក់ជាអ្នកបើកឡានម្នាក់ជំនួយការមើលផែនទី) ក្រៅពីកីឡាករ ក៏មានឡានផ្គត់ផ្គង់ចល័ត និងក្រុមការងារផ្សេងគ្នារវាងក្រុមការងារប្រណាំងឡាន និងម៉ូតូផងដែរ។ ទន្ទឹមនឹងនេះដែរ ខណៈសំចតដំណើរនៅក្នុងរាជធានីភ្នំពេញនេះ ក្រុមកីឡាករទាំងអស់បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាដោយបានអញ្ជើញទៅទទួលដោយផ្ទាល់ព្រមទាំងបានបង្កើតនូវកម្មវិធីទទួលទានអាហារពេលល្ងាចជាលក្ខណៈមិត្តភាពនៅសណ្ឋាគារកាំបូឌីយ៉ាណាថែមទៀតផង។

13995434_1176099199117658_752343987377642002_o

គូររំលឹកថា ព្រឹត្តិការណ៍ដែលមានការចូលរួមដោយរថយន្ត ២៤ គ្រឿង ម៉ូតូ ៤៥គ្រឿង ឡានផ្គត់ផ្គង់ចល័ត ៤៧ គ្រឿង ហើយមានអ្នកចូលរួមជិត ៣៥០ នាក់នោះបានធ្វើដំណើរចាកចេញពីក្រុងប៉ាតាយ៉ាកាលពីថ្ងៃទី១៣ ខែសីហា និងត្រូវធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណជាជាង ២៤០០គីឡូម៉ែត្រ លើកំណាត់ផ្លូវពីតំបន់ប៉ាតាយ៉ាឆ្ពោះទៅកាន់ខេត្តឈុនបុរី រួចឆ្លងចូលមកខេត្តកោះកុង, ខេត្តព្រះសីហនុ, រាជធានីភ្នំពេញ មុននឹងបញ្ចប់នៅលើទឹកដីខេត្តសៀមរាបនាថ្ងៃទី១៩ ខែសីហាខាងមុខនេះ៕

13913832_1176098499117728_5776872882570288174_o

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ