ណាហ្គាចេញទៅប្រកួតជម្រុះពាន AFC Cup នៅម៉ុងហ្គោលីយប់នេះពោរពេញដោយទំនុកចិត្ត

ភ្នំពេញ៖ ក្រុមបាល់ទាត់ណាហ្គាវើល នឹងចេញដំណើរពីប្រទេសកម្ពុជាឆ្ពោះទៅប្រទេសម៉ុងហ្គោលីនាវេលាម៉ោង ១១យប់នេះដើម្បីចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Cup 2017 ក្នុងនាមតំណាងប្រទេសកម្ពុជា ខណៈលោក មាស ចាន់ណា ដែលជាគ្រូបង្វឹកមានជំនឿចិត្តយ៉ាងមុតមាំសម្រាប់បេសកកម្មលើកនេះដោយលោកប្ដេជ្ញាចិត្ដថា នឹងជំរុញកូនក្រុមឲ្យខំប្រឹងអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អជូនប្រទេសជាតិវិញ ។

13669416_1775121709391996_1882789073922665526_o

លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗកន្លងទៅថា សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Cup 2017 នៅលើទឹកដីប្រទេសម៉ុងហ្គោលីចាប់ពីថ្ងៃទី២១-២៥ ខែសីហាខាងមុខនេះ គឺលោកមិនសូវបារម្ភដូចការដឹកនាំក្រុមប្រកួតចាញ់ក្រុម Global FC របស់ហ្វីលីពីន នៅក្នុងពាន Singapore Cup លើទឹកដីសិង្ហបុរីកាលពីពេលថ្មីៗកន្លងទៅនោះទេ ព្រោះក្រុមជើងឯកលីគម្ចាស់ផ្ទះម៉ុងហ្គោលី និងនេប៉ាល់គឺមានកម្រិតលេងទាបជាងកម្ពុជានៅឡើយ ។

13511948_570855119753776_5945114005819892496_n

គ្រូបង្វឹកវ័យក្មេងរូបនេះ បានបញ្ជាក់ថា កត្តាដែលលោកមិនសូវបារម្ភព្រោះលោកបានសិក្សាពីលីគតាមប្រទេសនៃក្រុមដែលនឹងត្រូវជួបក្រុមណាហ្គារួមមានម៉ុងហ្គោល និងនេប៉ាល់ គឺនៅមានកម្រិតហើយបើនិយាយពីចំណាត់ថ្នាក់ពិភពលោក (World Ranking) វិញកម្ពុជាឈរចំណាត់ថ្នាក់លេខ១៨០ លើក្រុមនេប៉ាល់ដែលកំពុងឈរចំណាត់ថ្នាក់លេខ១៨៨ និងក្រុមម៉ុងហ្គោលី ឈរចំណាត់ថ្នាក់លេខ២០២ ។

13926001_1775121606058673_8821331610167870803_o

ចំពោះកម្មវិធីជម្រុះជើងឯកអាស៊ីនេះ ក្រុមណាហ្គាវើល គឺស្ថិតក្នុងពូលB ជាមួយក្រុម Erchim FC របស់ក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី និងក្រុម Tree Star Club របស់នេប៉ាល់ ហើយនៅថ្ងៃទី២១ ខែសីហានេះ គឺក្រុម Erchim FC ត្រូវជួបក្រុម Tree Star Clubបន្ទាប់មកទើបក្រុមណាហ្គាវើល ត្រូវជួបក្រុម Tree Star Club នៅថ្ងៃទី២៣ ខែសីហា និងជួបក្រុមម្ចាស់ផ្ទះ Erchim FC នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ។ ក្នុងការប្រកួតនេះដែរ ចំពោះក្រុមណាមួយដែលអាចរកបានពិន្ទុច្រើនជាងគេនឹងទទួលបានកៅអីវគ្គបន្ដនៃពាន AFC Cup 2017 តែម្ដង ៕

13923434_1775121532725347_427937833345437575_o

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ