ប្រជាជនសិង្ហបុរីរាប់ពាន់នាក់ចេញមកទទួល Joseph Schooling នៅព្រឹកនេះ

សិង្ហបុរី៖ គ្រាន់តែឈានជើងដល់មាតុប្រទេសរបស់ខ្លួនភ្លាម កីឡាករហែលទឹកវ័យក្មេង Joseph Schooling ដែលទើបតែដណ្តើមបានមេដាយមាសនៅក្នុងវិញ្ញាសាហែលមេអំបៅចម្ងាយ ១០០ ម៉ែត្រនៅក្នុងព្រឹត្តិការណ៍អូឡាំពិកពិភពលោកនោះត្រូវបានទទួលស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំប្រទេសក៏ដូចជាការអបអរសាទររបស់ប្រជាជនរាប់ពាន់នាក់ដែលបានឈររង់ចាំនៅសងខាងផ្លូវដើម្បីបង្ហាញក្តីស្រលាញ់ និងការគាំទ្រចំពោះកីឡាករដែលបានសាងប្រវត្តិសាស្ត្រជាលើកដំបូងសម្រាប់ប្រទេសនាគអាសុីអាគ្នេយ៍មួយនេះក្រោយពីគេដណ្តើមបានមេដាយមាសនៅក្នុងព្រឹត្តិការណ៍អូឡាំពិកពិភពលោកកាលពីពេលថ្មីៗកន្លងទៅ។

14047110_10153982556117572_5208558221483099475_o

គួររលឹកថា យុវជនរូបនេះបានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺពាសពេញសកលលោកបន្ទាប់ពីរូបគេបានផ្តួលកីឡាករសញ្ជាតិអាម៉េរិគ Michael Phelps ដែលធ្លាប់ជានិមិត្តរូបតាំងពីកុមារភាពរបស់ខ្លួននៅក្នុងវគ្គផ្តាច់ព្រ័ត្រនោះ។ ជាមួយគ្នាផងដែរ ដើម្បីជាការលើកទឹកចិត្តចំពោះការកសាងស្នាដៃដ៏អស្ចារ្យសម្រាប់វិស័យកីឡាជាតិនោះ រដ្ឋាភិបាលសិង្ហបុរីបានសម្រេចផ្តល់នូវប្រាក់រង្វាន់រហូតដល់ជិត ១ លានដុល្លារដល់រូបគេផងដែរ៕

13938325_10153982601462572_7439622888578408835_o

13938248_10153982555857572_6508183448509796513_o

on Day 7 of the Rio 2016 Olympic Games at the Olympic Aquatics Stadium on August 12, 2016 in Rio de Janeiro, Brazil.

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ